មហា​អំណាច​​រុស្ស៊ី​ត្រៀម​កីឡដ្ឋាន​ប៉ុន្មាន​សម្រាប់​ World Cup ២០១៨?

ព្រឹត្តិការណ៍​បាល់ទាត់ FIFA World Cup ២០១៨ ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ការ​ប្រកួត​ជម្រុះ​តាម​តំបន់​ក៏​ចាប់​ផ្ដើម​ជា​បន្តបន្ទាប់​ដែរ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​តាម​ទ្វីប​នីមួយ​ៗ ​ឡើង​ទៅ​លេង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ។ ដោយ​ឡែក​ខាង​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្មវិធី​ប្រកួត​វិញ ក៏​កំពុង​តែ​ដុត​ដៃ​ដុត​ជើងដែរ ដើម្បី​កែ​លម្អ​កីឡដ្ឋាន​របស់​ខ្លួន​ត្រៀម​ទទួល​ព្រឹត្តិការណ៍​ធំ​មួយ​នេះ។ តើ​ប្រទេស​មហា​អំណាច​រុស្ស៊ី​នេះ​ត្រៀម​កីឡដ្ឋាន​ប៉ុន្មាន​ដែរ? ចម្លើយ​មាន​តែ​មើល​ខាង​ក្រោម​៖

១. Luzhniki Stadium

SD-LuzhnikiStadium-1

កីឡដ្ឋាន Luzhniki ​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋធានី​ Moscow ​ហើយ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៦។ កីឡដ្ឋាន​មួយ​នេះ​ដែរ​មាន​កៅអី​អង្គុយ​តែ​៧៨ ៣៦០ ប៉ុណ្ណោះ ប៉ុន្តែ​កាល​ពី​ឆ្នាំ​១៩៦៣ ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​ជាមួយ​​អ៊ីតាលី​នោះ កន្លែង​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ១០២ ៥៣៨​នាក់​ឯ​ណោះ។

២. Otkrytie Arena

2

កីឡដ្ឋាន Otkrytie Arena ​មាន​ទីតាំង​នៅ​តំបន់ Tushino ​ក្នុង​រដ្ឋធានី Moscow ។ វា​ត្រូវ​បាន​ចំណាយ​ទឹក​ប្រាក់​សាងសង់​អស់ ៤៣០​លាន​ដុល្លារ​អាមេរិក​ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤៤ ៩២៩ នាក់។

៣. New Zenit Stadium

3

New Zenit Stadium ​ជា​កីឡដ្ឋាន​ដែល​ចំណាយ​ដើម​ទុក​អស់​១,១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់​ទៅ​ ៦៦ ៨៨១​នាក់។ កន្លែង​មួយ​នេះ​ដែរ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ ដូចជា FIFA Confederations Cup ឆ្នាំ​២០១៧, FIFA World Cup ២០១៨ ​និង UEFA Euro ​នៅ​ឆ្នាំ​២០២០។

៤. Kaliningrad Stadium

4

Kaliningrad ​គឺ​ជា​កីឡដ្ឋាន​សាងសង់​ឡើង​ដោយ​យក​គំរូ​តាម​កីឡដ្ឋាន Allianz Arena ​របស់​ប្រទេស​អាល្លឺម៉ង់។ ចំពោះ​តម្លៃ​សាង​សង់​វិញ អស់​ប្រមាណ​ជា​ជាង​២០០​លាន​ដុល្លារ​អាមេរិក។

៥. Kazan Arena

5

Kazan Arena ​គឺ​ជា​កីឡដ្ឋាន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង Tatarstan  ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤៥ ១០៥ ​នាក់។ កីឡដ្ឋាន​មួយ​នេះ​ទើប​តែ​ជួសជុល​ឡើង​វិញ ដោយ​ក្រាល​ស្មៅ​ថ្មី​និង​រៀប​ចំ​កៅអី​រួច​រាល់​នៅ​ឆ្នាំ​២០១៣​នេះ​ទេ។

៦. Nizhny Novgorod Stadium

6

Nizhny Novgorod ​ក៏​ជា​កីឡដ្ឋាន​មួយ​ដែល​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​កន្លែង​ប្រកួត​ World Cup ​នៅ​ឆ្នាំ​ ២០១៨​ខាង​មុខ​​នេះ​ដែរ។ វា​ទើប​តែ​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​២០០៥ ​និង​ជា​កីឡដ្ឋាន​របស់​ក្រុម​បាល់ទាត់ FC Volga Nizhny Novgorod ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់ ៤៤ ៨៩៩ នាក់ ។

៧. Samara Stadium

7

Samara ​ជា​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤៤ ៩៨១ នាក់ ហើយ​ចំណាយ​ប្រាក់​សាងសង់​អស់ ៣២០​លាន​ដុល្លារ​អាមេរិក។

៨. Central Stadium (Volgograd)

8

Central ​ជា​កីឡដ្ឋាន​ដែល​ចាប់​ផ្ដើម​សាងសង់​តាំង​ពី​ឆ្នាំ​១៩៦៤ ​ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤៥ ០១៥ នាក់។

៩. Yubileyniy Stadium

9

Yubileyniy ​ជា​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤៥ ០១៥ នាក់ និង​ចំណាយ​ប្រាក់​សាងសង់​អស់ ៣០០​លាន​ដុល្លារអាមេរិក។

១០. Central Stadium (Yekaterinburg)

11

កីឡដ្ឋាន​មួយ​នេះ​មាន​ទីតាំង​នៅ Yekaterinburg ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន ២៧ ០០០​នាក់។ វា​សាងសង់​តាំង​ពី​ឆ្នាំ​១៩៥៧ ប៉ុន្តែ​ទើប​តែ​កែ​លម្អ​ឡើង​វិញ​នៅ​ឆ្នាំ​២០១១​នេះ​ទេ។

១១. Fisht Olympic Stadium


111

កីឡដ្ឋាន​មួយ​នេះ​មាន​ទីតាំង​នៅ​ទីក្រុង Sochi ​ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤៧ ៦៥៩ នាក់។ វា​ទើប​តែ​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣ ហើយ​គិត​ជា​រួម​ទៅ​ចំណាយ​អស់​៧៧៩​លាន​ដុល្លារ​អាមេរិក។

១២. Rostov-on-Don Stadium

12

Rostov-on-Don ​ជា​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤៥ ០០០​នាក់។

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ sporteology
Previous
Next Post »