មុខងារ​និង​កម្មវិធី​ថ្មីៗ​១០​លើ​ iOS 9 ​មាន​លើ​ Android ​រាប់​​ឆ្នាំ​​​មក​ហើយ

ជា​មួយ​នឹង​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple ​គឺ iOS 9 ​ពិត​ជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​ខ្លួន​មាន​ការ​សប្បាយ​ចិត្ត​​ដោយ​​មុខងារ OS ថ្មី​នេះ​បាន​ដាក់​បញ្ចូល​មុខងារ​និង​កម្មវិធី​ថ្មីៗ​ច្រើន។ ​ប៉ុន្តែ​ចំពោះ​មុខងារ​ថ្មី​និង​កម្មវិធី​ថ្មី​ៗ​មួយ​ចំនួន​​ក្នុង​ចំណោម​នោះ​គឺ​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​ជា​យូរ​ណាស់​មក​ហើយ។​

iOS-91


Split Screen និង Multi-tasking

Screen-Shot-2015-06-08-at-2.05.56-PM-720x398

​​iOS 9 ​បាន​បន្ថែម​មុខ​ងារ​ថ្មី​លើ iPad Air 2 គឺ​ ​Split Screen & Multi-tasking ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ដំណើរ​ការ​​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​មួយ ​​​និងលើ​ផ្ទៃ​អេក្រង់​តែ​មួយ​បាន។​ ប៉ុន្តែ​មុខ​ងារ​នេះ​គឺ​មាន​នៅ​លើ​ឧបករណ៍​ Android ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ហើយ​ ​ដូច​ជា​លើ​ Galaxy S6, Galaxy Note 3, LG G3, និង​ LG G4។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​​​ ចំពោះ​ Tablet របស់​​ Samsung មួយ​ចំនួន​​អាច​បើក​បាន​ដល់​ទៅ​បួន​​កម្មវិធី​ឯណោះក្នុង​ពេល​តែ​មួយ។


Picture-in-Picture

Screenshot_2015-06-08-14-16-07

​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ដែរ​ក៏​​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត​គឺ​ Picture-in-Picture​ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​មើល​​និង​ពង្រីក​ពង្រួម​កម្មវិធី​វីដេអូ​​ពេល​កំពុង​ដំណើរ​ការ​កម្មវិធី​ផ្សេង​ទៀត​បាន​។ ប៉ុន្តែ​សម្រាប់​មុខងារ​នេះ​ដែរ​​ក៏​​​មាន​នៅ​លើ​​ Android តាំង​ពី​ម៉ូដែល​ Galaxy S3​ មក​ម៉្លេះ​ដែល​មាន​ឈ្មោះ​ថា​ Pop-Up Play ​ ហើយ​​រហូត​មក​ដល់​ពេល​នេះ​វា​ជា​មុខងារ​​ធម្មតា​មួយ​ទៅ​ហើយ​សម្រាប់​អ្នក​ប្រើ​ Android។


Spotlight

Screen-Shot-2015-06-08-at-3.05.34-PM-720x403

Notifications និង​មុខងារ​ Spotlight​ លើ​ iOS 9 ​គឺ​មាន​ភាព​ឆ្លាតវៃ​និង​ងាយ​ស្រួល​ប្រើ​ប្រាស់។ Spotlight នឹង​បង្ហាញ​អ្នក​ប្រើ​ប្រាស់​នូវ​ ​​Recent Contact, Apps, ​​ទីកន្លែង​ដែល​អ្នក​ចូល​ចិត្ត​ទៅ,​​ បទ​ចម្រៀង​ដែល​ចូល​ចិត្ត​ស្ដាប់​​​​មុន​ពេល​ដែល​ចង់​ស្វែង​រក​វា។ ដូច្នេះ​មុខងារ​​ហ្នឹង​ជា​មុខងារ​ថ្មី​​​សម្រាប់​ប្រិយមិត្ត​ iOS។ ប៉ុន្តែ​​មុខ​ងារ​ស្រដៀង​គ្នា​នេះ​( Google Now ) គឺ​មាន​នៅ​លើ​ Android ​ជាង​ពីរ​ឆ្នាំ​រួច​ទៅ​ហើយ។ មិន​ត្រឹម​តែ​មុខងារ​ស្រាប់​លើ​ Android នោះ​ទេ​ ក៏​មាន​​កម្មវិធី​បន្ថែម​ដូច​ជា​​ Textra ​ជា​ដើម។


Low-power Mode

low-power-720x393

​ចំពោះ​មុខ​ងារ​ដូច​គ្នា​នេះ(Low-power Mode​​) អ្នក​ប្រើ​ប្រាស់​​ Android ​បាន​ប្រើ​៣ទៅ​៤​ឆ្នាំ​​មុន​ម្ល៉េះ​។ ថ្មី​ៗ​នេះ​វា​បាន​ក្លាយ​ជា​​ Default Feature នៅ​លើ​ Android 5.0 Lollipop ​ដែល​មាន​ឈ្មោះ​ថា​ low-power mode ឬ battery saver mode។ មុខងារ​នេះ​​អាច​ជួយ​បន្ថែម​ថាមពល​ប្រើ​ប្រាស់​បាន​​ពី ១០ ទៅ ២០% ​លើ​ការ​​ដំណើរ​ការ​កម្មវិធី​​ខល ឬ ផ្ញើ​សារ​​ជា​ដើម។ ​នៅ​លើ​ iOS9 ​គឺ​បន្ថែម​ថាមពល​ថ្ម​បាន​ពី ៣​ ទៅ ៤ ម៉ោង​​បន្ថែម​បន្ទាប់​ពី​អស់​ថ្ម។


Siri (Reminders, Search, Proactive Assistant)

GS5-powersave-620x451

Siri នៅ​លើ​ iOS 9 ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ឆ្លាត​និង​មាន​ល្បឿនលឿន​ ​ដែល​ Apple បាន​និយាយ​ថា ​វា​​មាន​ល្បឿន​លឿន​ជាង iOS8 ដល់​ទៅ​ ៤០% ។ អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​ប្រាប់​វា​​​ពី​អ្វី​មួយ​ឲ្យ​​ចាំ (Remember)​​ និង​រក្សារ​វា​ទុក​នៅក្នុង​កម្មវិធី calendar app, ​set ​alarm ​ភ្លាម។ បន្ទាប់​មក​មុខងារ​ Proactive ​​ពិនិត្យ​ calendar ​នឹង​រំលឹ​ក​អ្នក​ប្រើ​ប្រាស់​ភ្លាម​ៗ​ដែរ​ ហើយវា​​ក៏​អាច​ប្រើ​សម្រាប់​មើល​ឬ​ស្វែង​រក​រូបភាព​អនឡាញ​​ដូច​ជា​ការ​ប្រើ​ពាក្យ “Ok Google, show me photos of the the Green Bay Packers”​ ជា​ដើម។ ប៉ុន្តែ​មុខងារ​នេះ​​មាន​នៅ​លើ​ Android ​ជា​ច្រើន​ឆ្នាំ​រួច​ទៅ​ហើយ​ដូច​ជា​ Google Search ជា​ពិសេស​នោះ​គឺ​ ​Google Now។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​អាច​បញ្ជារ​បាន​ច្រើ​នជាង​នេះ​ថែ​មទៀត​ផង។

Siri-reminder


News App

Apple-news-720x407

កម្មវិធី​លើ​ iOS 9 ​មាន​ឈ្មោះ​ថា​​ News​ ជា​កម្មវិធី​​នាំ​មក​នូវ​ប្រភព​ព័ត៌មាន​គ្រប់​ផ្នែក​​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើ​ប្រាស់។ ស្រដៀង​ទៅ​នឹ​ងកម្មវិធី​របស់​ Android ដែរ​គឺ​​ Flipboard ​​ដែល​មាន​នៅ​លើ​​គ្រប់​​ Smartphone ឬ Tablet របស់​ Samsung​  ឬ Blinkfeed លើ HTC។

Keyboard Shortcuts

shortcutbar-720x405

Quicktype keyboard ​លើ​ iOS ​ប្រហែល​ជា​ងាយ​ស្រួល​ប្រើ​ និង​មាន​មុខងារ​​ច្រើន​ជាង​​ជំនាន់​មុន​ដោយ​មាន​ទាំង​ shortcut bar ​ជា​មួយ​នឹង​ tool​ ដែល​អាច​ប្រើ​សម្រាប់​ដាក់​បន្ថែម​​រូបភាព ​ឬ​ File ​​​, សារ​, អ៊ីមែល ​​និង​ទិន្នន័យ​ផ្សេង​ទៀត​ពី​ keyboard​។ តែ​​ការ​ថត​រូប ​ឬ​បន្ថែម​ពី​ Galary បញ្ចូល​ File ឬ​ឯកសារ​​នៅ​លើ​ Android ​គឺ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​មិន​ថា​ Keyboard របស់​ Android ផ្ទាល់ ឬ កម្មវិធី​ Keyboard បន្ថែម​នោះ​ទេ។


​ Notes App

Screen-Shot-2015-06-08-at-2.48.41-PM-720x486
​​​
​កម្មវិធី​ថ្មី​លើ ​iOS 9 ​គឺ ​​Apple Notes ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ Notes, Note ដោយ​សំឡេង​ដោយប្រើ​ Siri​ , បញ្ចូល​រូបភាព​ ឬ​ការ​ងារ​ផ្សេង​ទៀត។ ជា​ពិសេស​នោះ​គឺ​ដំណើរ​​កាមេរ៉ា​​លើ​ Notes app ផ្ទាល់។ ប៉ុន្តែ​​កម្មវិធី​បន្ថែម​​ស្រដៀង​គ្នា​នេះ​មាន​យូរ​​ទៅ​ហើយ​ទាំង​លើ​ Android និង iOS ហើយ​ក៏​មាន​​កម្មវិធី Android ​ផ្ទាល់​របស់​​ Google ផង​ដែរ។


Apple Maps

Apple-maps-nearby-720x404

Apple Maps ​ថ្មី​លើ​ iOS 9 បាន​កែប្រែ​ងាយ​ស្រួល​ប្រើ​មាន​មុខងារ​ច្រើន​ជាង​មុន​ ដោយ​​ត្រូវបាន​ដាក់​បញ្ចូល​មុខងារ​ជា​ច្រើន​ដែល​កម្មវិធី​ផ្សេង​ទៀត​ប្រើ​​ដូច​ជា​មុខងារ​លើ​ HERE maps របស់​ ​Nokia, Google Maps និង​ជា​ច្រើន​ទៀត។​ ជាមួយ​​នឹង​ iOS 9 Apple Maps ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ទទួល​បាន​ទីតាំង​ដូច​ជា​ចំណត​ឡាន​ក្រុង​​​ និង​​រថភ្លើង​ក្រោម​ដី​​ជា​ដើម​  ហើយ​វា​អាច​​ស្វែង​រក​​ភោជនីយដ្ឋាន​ ហាង ​កន្លែង​កម្សាន្ត​ជិតៗ​ ព្រម​ទាំង​​កន្លែង​ផ្សេង​ទៀត​ដែល​​អាច​ប្រើ ​Apple Pay​ បាន។ ដូច្នេះ​កម្មវិធី​ និង​មុខងារ​នេះ​គឺ​ស្រដៀង​ទៅ​នឹង​កម្មវិធី​​ Google Maps ​របស់​ Android ដែល​បាន​ប្រើ​ជា​យូរ​នោះ​ហើយ​ដែរ៕

Screenshot_2015-06-08-14-58-47-720x405




ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ gottabemobile
Previous
Next Post »