Apple ត្រូវ​​គេ​​ដឹង​ថា​​​​ កំពុង​លួច​ផលិត​ Software ​កាមេរ៉ា​ភ្លោះ​​​​ iPhone ​៣​ឆ្នាំ​មក​​ហើយ​

ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ iPhone ជំនាន់​ក្រោយ​របស់​ Apple គឺ​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​។ ​​​ខែ​មុន​​មាន​ព័ត៌មាន​លេច​ធ្លាយ​ពី​រូបភាព​របស់​ iPhone ដែល​បំពាក់​ជា​មួយ​នឹង​កាមេរ៉ា​​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ។​ ឥឡូវ​នេះ​មាន​របាយការណ៍​ថ្មី​មួយ​​បង្ហាញ​ថា​​​​ Apple ​បាន​​កំពុង​ធ្វើ​ការ​ផលិត​បច្ចេកវិទ្យា​នេះ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​​ហើយ។

Dual Lens iPhone

​សារព័ត៌មាន​  Business Weekly​ របស់​តៃវ៉ាន់​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​ Apple ​​កំពុង​ធ្វើ​ការ​ផលិត​កម្មវិធី Software ​សម្រាប់​កាមេរ៉ា​ភ្លោះ​នេះ​តាំង​ពី​បី​ឆ្នាំ​មុនមក​ម្ល៉េះ។ ​ជា​មួយ​គ្នា​នោះ​ដែរ លោក​​ Xiaru Wen ​​នាយក​ប្រតិបត្តិក្រុមហ៊ុន​​ Altek ដែល​ជា​ក្រុមហ៊ុន​​ផលិត​សិនស័រ​រូបភាព​របស់​កាមេរ៉ា​​សម្រាប់​ទូរសព្ទ Smartphone ​ដូច​ជា​​ One (M8) និង​ M9+ របស់​ HTC ​រួម​ទាំង​ Honor 6 Plus របស់​ក្រុមហ៊ុន​ Huawei​ ផង​នោះ​បាន​បញ្ជាក់​ថា​​ Apple គឺ​បាន​ផលិត​ Software ​សម្រាប់​កាមេរ៉ា​ភ្លោះ​នេះ​រួច​ហើយ​ ប៉ុន្តែ​ខ្លួន​នៅ​រង់​ចាំ​តែ​គ្រឿង​ Hardware ​តែ​ប៉ុណ្ណោះ។

​របាយការណ៍​បាន​បញ្ជាក់​ទៀតថា​ កន្លង​ទៅ​ Apple ​មិន​បាន​ផលិត​ iPhone មាន​​កាមេរ៉ា​ភ្លោះទេ​ដោយ​សារ​តែ​គ្មាន​គ្រឿង​ Hardware ​ប៉ុន្តែ​សម្រាប់​ iPhone ជំនាន់​ក្រោយ ( iPhone 7) ​​ប្រហែល​ជា​មាន​កាមេរ៉ា​ភ្លោះ​៕

iPhone-7-Kamera-658x370-ce90aa99d9c2f2ab

iphone-6s-leak-rose-gold-2

iphone-6s-leak-rose-gold-1


ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ technobuffalo
Previous
Next Post »