ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ជួបប្រទះនូវភាពសោកស្ដាយ ដែលកើតមានឡើងនៅពេលដែលអ្នកផ្ញើ Email ទៅកាន់មនុស្សខុស ឬប្រើពាក្យពេចន៍ខុស។ តែចាប់ពីពេលនេះទៅ អ្នកនឹងលែងជួបប្រទះស្ថានភាពបែបនេះទៀតហើយ ដោយសារតែមុខងារ Undo Send របស់ Gmail។
មុខងារ Undo Send នេះគឺអាចពន្យារពេលការផ្ញើចេញនូវ Email របស់អ្នកបានក្នុងរយៈពេល ៥វិនាទី, ១០វិនាទី, ២០វិនាទី, និង៣០វិនាទី។ ប្រសិនបើអ្នកកំណត់ត្រឹម៣០វិនាទី នោះពេលដែលផុតរយៈពេល៣០វិនាទី Emailនឹងផ្ញើចេញទៅភ្លាម ហើយក្នុងរយៈពេល៣០វិនាទី បើអ្នកគិតថា Email របស់អ្នកខុសត្រង់ចំណុចណា ហើយមិនចង់ផ្ញើចេញទៅ អ្នកអាចចុចលើពាក្យ Undo Send វិញបាន។
ដើម្បីធ្វើដូចនេះបាន ចូលទៅកាន់ Gmail នៅលើកុំព្យូទ័រអ្នក រួចចូលទៅទីតាំង Setting របស់ Gmail ហើយស្វែងរកពាក្យ Undo Send រួចចុចលើ Enable Undo Send និងជ្រើសរើសរយៈពេលណា ដែលអ្នកចង់បាន នោះជាការស្រេច។ នៅពេលដែលអ្នកធ្វើការផ្ញើ Email នោះនឹងមានលោតចេញផ្ទាំងមួយបង្ហាញថា “Your message has been sent” ហើយនៅក្បែរនោះមានពាក្យថា Undo Send៕
Sign up here with your email
Conversion Conversion Emoticon Emoticon