វដ្តរដូវជាបណ្តុំនៃព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រព័ន្ធផលិតកូនរបស់ស្ត្រី។ វដ្តរដូវចាប់ផ្តើមកើតឡើងនៅពេលស្បូនចាប់ផ្តើមត្រៀមខ្លួនសម្រាប់ការបង្កកំណើតកូនក្នុងផ្ទៃ ដែលទទួលជំនួយពីបណ្តុំនៃអរម៉ូន ប៉ុន្តែនៅពេលស៊ុតចេញក្រៅស្បូនមិនអាចផលិតកូនដោយមេជីវិតឈ្មោលបានឡើយ ពេលនោះស្បូននឹងចាប់ផ្តើមរហែក បណ្តាលឲ្យខូចស្បូន។ បញ្ហាខូចស្បូននេះមានចេញឈាម, ដុំឈាម, ជាលិកា…។ តាមលក្ខខណ្ឌធម្មតា វដ្តរដូវចុងក្រោយក្នុងចន្លោះ ២១ទៅ ៣៥ថ្ងៃ (វដ្តរដូវទូទៅបំផុតរយៈពេលប្រហែល ២៨ថ្ងៃ)។
វដ្តរដូវមិនទៀង តាមវិទ្យាសាស្ត្រគេហៅថា ការធ្លាក់រដូវតិច ដែលមានន័យថា ការមករដូវញឹកញាប់ខ្លាំងពេក ឬយូរនឹងមករដូវ។ នៅពេលចន្លោះការមករដូវមានរយៈពេលយូររវាងវដ្តរដូវ ២ ច្រើនជាង ៩០ថ្ងៃ លក្ខខណ្ឌនេះត្រូវបានគេហៅថា រាំងរដូវ។ ក្រៅពីនេះ បញ្ហាការមករដូវមិនទៀងកើតឡើងដោយសារអសមតុល្យកម្រិតអរម៉ូន។ ថ្នាំរក្សាគភ៌, បំលាស់ប្តូរថ្នាំពន្យាកំណើត, ជំងឺនៅក្នុងរាងកាយ, ជំងឺឆ្លងតាមរយៈការរួមភេទ, តានតឹងខ្លាំង, ការប្រើប្រាស់ឱសថមួយចំនួន… អាចបណ្តាលឲ្យមករដូវមិនទៀង។ ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលនោះទេ ទីបំផុតវានឹងនាំឲ្យកើតមានបញ្ហាដល់ការមានផ្ទៃពោះ និងការសម្រាលកូន។ ដូច្នេះ អ្វីដែលសំខាន់ត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ប្រសិនបើការមករដូវមិនទៀងក្នុងរយៈពេលយូរ។
មានឱសថជាច្រើនអាចព្យាបាលជា ហើយវេជ្ជបណ្ឌិតនឹងផ្តល់វេជ្ជបញ្ជាមួយចំនួនទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះជាវិធីសាស្ត្រព្យាបាលតាមបែបធម្មជាតិដែលអាចជួយឲ្យមករដូវទៀងទាត់វិញ ហើយក៏អាចជួយកាត់បន្ថយការឈឺចាប់ក្នុងពោះផងដែរ៖
ម្រះ
គ្មានអ្វីទៀតដែលសម្បូរជាតិដែកជាម្រះទេ ប៉ុន្តែប្រសិនបើអ្នកបានដឹងលម្អិតពីអត្ថប្រយោជន៏របស់វាក្នុងសៀវភៅតែមួយក្បាលពិតជាមិនទាន់គ្រប់គ្រាន់ឡើយ។ ម្រះសម្បូរទៅដោយវីតាមីនជាច្រើន, ជាតិស័ង្កសី, ម៉ាញ៉េស្យូម, ហ្វូឡាត, ជាតិដែក, ប៊ែតា ការ៉ូតា (beta carotene), កាល់ស្យូម, ប៉ូតាស្យូម និងមានសារធាតុផ្សេងៗជាច្រើនទៀត។ សារធាតុចិញ្ចឹមចាំបាច់ទាំងអស់នេះអាចជួយសម្រួលដល់ការមករដូវ។ ហើយសារធាតុការេឡា(karela) អាចជួយឲ្យកម្រិតអរម៉ូនសមតុល្យ ជាពិសេសជួយព្យាបាលបញ្ហាការមករដូវតិច។ អ្នកអាចទទួលទានទឹកម្រះ លាយជាមួយក្រូចឆ្មាបន្តិច និងអំបិល ឬទទួលទានវានៅក្នុងអាហារចម្អិន។ អត្ថប្រយោជន៏ច្រើនជាងនេះទៀត ផ្លែម្រះអាចជួយបង្កើតសារធាតុអេម៉ូក្លូប៊ីន និងកម្រិតជាតិដែកក្នុងរាងកាយឡើងវិញ, ជួយបង្កើនឈាមឡើងវិញ។
ផ្លែត្រឡាច
ផ្លែត្រឡាច ជាបន្លែដែលមានប្រសិទ្ធិភាពបំផុត។ វាសម្បូរទៅដោយជាតិដែក, ហ្វូឡាត, ជាតិសរសៃ…។ វាអាចជួយព្យាបាលជំងឺលើសឈាម, ទឹកនោមផ្អែម…។ បើគិតដល់ការមករដូវមិនទៀង, ផ្លែត្រឡាចនេះជាជួយឲ្យត្រលប់មករដូវទៀងទាត់វិញ ហើយក៏ជួយកាត់បន្ថយភាពឈឺចាប់ក្នុងពោះផងដែរ។ អ្នកអាចទទួលទានទឹកត្រឡាចស្រស់ក៏បាន ឬទទួលទានក្នុងអាហារចម្អិន។ តែទោះបីជាយ៉ាងណា ត្រូវចាំក្នុងចិត្តថា មិនត្រូវទទួលទានបន្លែនេះ នៅពេលវាមានរសជាតិចត់ឡើយ។
ល្ហុងខ្ចី
ល្ហុងខ្ចីមានសមាសធាតុផ្សំពីធម្មជាតិល្អបំផុត អាចជួយព្យាបាលបញ្ហាមករដូវមិនទៀង។ ជាក់ស្តែង ល្ហុងខ្ចីត្រូវបានគេជឿថាអាចជួយឲ្យកម្រិតអរម៉ូនមានសមតុល្យ ជួយសម្រួលដល់វដ្តរដូវ។ អ្នកអាចទទួលទានផ្លែល្ហុងក្នុងលក្ខណៈជាអាហារចម្អិន ឬទទួលទានជាមួយអាហារសាឡាដ៍លាយជាមួយអំបិល និងជី។ គេជឿជាក់ថា ប្រសិនបើអ្នកបន្តការទទួលទានផ្លែល្ហុងខ្ចីរយៈពេល ១-២ខែឲ្យបានទៀងទាត់, នោះវដ្តរដូវរបស់អ្នកនឹងដំណើរការបានស្រួល។
ខ្ញី
ប្រសិនបើអ្នកប្រើខ្ញីច្រើនក្នុងអាហារ នេះដោយសារតែអ្នកបានដឹងពីអត្ថប្រយោជន៏របស់វាចំពោះសុខភាព។ ស្របពេលនឹងអត្ថប្រយោជន៏សុខភាពរបស់ខ្ញី វាក៏អាចផ្តល់អត្ថប្រយោជន៏ដល់ការមករដូវមិនទៀងផងដែរ។
ខ្ញីអាចទទួលទាននៅក្នុងតែក្តៅ, ឬទឹកខ្ញីអាចលាយជាមួយនឹងទឹកឃ្មុំ ហើយទទួលទានជារៀងរាល់ព្រឹក។ វាក៏អាចជួយបន្សុតឈាម និងជួយបង្កើនសុខភាពបង្កកំណើតរបស់ស្ត្រីផងដែរ។
បញ្ឈប់ការទទួលទានជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនជាកត្តាមួយដែលបណ្តាលឲ្យមករដូវមិនទៀង។ ភេសជ្ជៈណាក៏ដោយដែលសម្បូរជាតិកាហ្វេអ៊ីនគួរតែជៀសវាង។ ភេសជ្ជទាំងនេះរួមមាន៖ កាហ្វេ, តែ, សូឡា, ជាតិស្រវឹង…។ តែអាចទទួលទានបានក្នុងបរិមាណតិចតួច តែការទទួលទានច្រើនត្រូវជៀសវាងដាច់ខាត។ ប្រសិនបើអ្នកញៀននឹងកាហ្វេ ត្រូវមានការប្រុងប្រយ័ត្នក្នុងកំឡុងពេលវដ្តរដូវ អ្នកមិនត្រូវទទួលទានភេសជ្ជៈទាំងនេះទេ។
ព្យាបាលដោយប្រើកម្តៅ
ការម៉ាស្សាពោះ និងតំបន់ត្រគាកដោយប្រើកញ្ចប់ទឹកក្តៅ ឬក្រណាត់ក្តៅៗក្នុងពេលមករដូវ អាចជួយកាត់បន្ថយការឈឺចាប់ក្នុងពោះ, ការមិនស្រួលក្នុងខ្លួន និងអាចជួយឲ្យមករដូវទៀងទាត់ នៅពេលបានប្រើប្រាស់វាទៀងទាត់។
ធ្វើលំហាត់ប្រាណក្បាច់យូហ្គា និងលំហាត់ប្រាណដង្ហើម
យើងប្រាកដជាបានដឹងហើយថា ការធ្វើយូហ្គាឲ្យបានទៀងទាត់អាចជួយបង្កើនចរាចរណ៍ឈាមឲ្យដើរបានស្រួល។ ហើយការធ្វើលំហាត់ប្រាណនេះផងដែរក៏អាចជួយព្យាបាលបញ្ហាមករដូវមិនទៀង។ ប្រឹក្សាជាមួយនឹងអ្នកជំនាញ ដើម្បីសិក្សាពីការធ្វើលំហាត់ប្រាណដង្ហើម។ ប្រសិនបើអ្នកនៅតែមិនអាចទទួលបានប្រសិទ្ធិភាពពីវិធីព្យាបាលបែបធម្មជាតិ អ្នកត្រូវតែទៅជួបនឹងអ្នកជំនាញផ្នែករោគស្ត្រី ព្រោះវាអាចបណ្តាលមកពីលក្ខខណ្ឌអាថ៌កំបាំងផ្សេងទៀត៕
ដោយ៖ iTKHMER
ប្រភព៖ searchhomeremedy
Sign up here with your email
Conversion Conversion Emoticon Emoticon