តម្លៃ​សំបុត្រ​ជម្រុះ​World Cup កម្ពុជា​ប៉ះ​សិង្ហបុរី​ចេញ​ហើយ​ តម្លៃ​​ត្រឹម​តែ​៣​ម៉ឺន​រៀល​

សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​ជម្រុះ​World Cup រវាង​ក្រុម​កម្ពុជា​ និង​សិង្ហបុរី​នា​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ចេញ​លក់នៅ​​ថ្ងៃ​នេះ​​ហើយ​ដោយ​មាន​តម្លៃ​ចាប់​ពី​៥​ពាន់​រៀល​ដល់​៣​ម៉ឺន​រៀល។

សំបុត្រ​សម្រាប់​ទស្សនា​មាន​៤​ប្រភេទ​គឺ​ប្រភេទ​ទី​១: ​តម្លៃ​៣​ម៉ឺន​រៀល ប្រភេទ​ទី​២​តម្លៃ​ ២​ម៉ឺន​រៀល ប្រភេទ​ទី​៣​តម្លៃ​១​ម៉ឺន​រៀល និង​ប្រភេទ​ទី​៤​តម្លៃ​​៥​ពាន់​រៀល។

សំបុត្រ​ចាប់​ផ្តើម​លក់​នៅ​ថ្ងៃ​ទី​០៨ ខែ​មិថុនា​ ឆ្នាំ​២០១៥​ នៅ ពហុកីឡដ្ឋានជាតិ​អូឡាំពិក។

កាល​ពី​សប្តាហ៍​មុន​លោក សុខា រ៉ានាថ​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​គ្រោង​ចេញ​សំបុត្រ​ចំនួន​ជាង​៥​ម៉ឺន​សន្កឹក ប៉ុន្តែ​ក្រោយ​មក​មន្ត្រី​សហព័ន្ធ​ម្នាក់បាន​លើក​ឡើង​ថា សំបុត្រ​នឹង​មាន​ចំនួន​រហូត​ដល់​៧​ម៉ឺន​សន្លឹក៕
TICKET

អត្ថបទ៖ ជាន ចាន់រ៉ា​
ប្រពភពី ៖ Sabay

Previous
Next Post »