អ្នក​ប្រើ​ប្រាស់ iPhone 6 អាច​នឹង​ក្អួត​ឈាម បើ​សិន​បាន​មើល វីដេអូ​ផ្សព្វ​ផ្សាយ​ថ្មី របស់ Samsung មួយ​នេះ

កាលពី 2 ថ្ងៃមុននេះ​ក្រុមហ៊ុន Samsung បាន​បង្ហាញ វីដេអូ​ផ្សព្វ​ផ្សាយ ថ្មី​របស់​ខ្លួន នៅ​ក្នុង Youtube Channel របស់គេផ្ទាល់ ដែលបង្ហាញ អំពី អ្នកប្រើប្រាស់ iPhone 6 ថាមាន ភាព​រញ៉េរញ៉ៃ ជាមួយនឹង ការសាកថ្ម របស់ពួកគេ ហើយនេះគឺ ជាការ ឌឺដង ដល់អ្នកប្រើប្រាស់ iPhone ជាច្រើន ថាមិនមាន វិធីក្នុងការ សាកថ្មអោយ មានសណ្តាប់ធ្នាប់ នឹងល្អដូចខ្លួន (Samsung)។
Cover
កម្មវិធីទូរទស្សន៍មួយរបស់ Samsung បានផ្សាយពីវីដេអូ ផ្សព្វផ្សាយ ពាណិជ្ជកម្មមួយ ដែលហាក់ ដូចជា ឌឺដង សំដៅមកលើ អ្នកប្រើប្រាស់ iPhone 6 ថាការសាកថ្ម របស់ពួកគេ (អ្នកប្រើប្រាស់ iPhone 6) មានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ ទៅតាម មធ្យោបាយផ្សេងៗគ្នា។ ហើយ​ចំពោះ ពាណិជ្ជកម្ម ចុងក្រោយនោះ គឺបង្ហាញអំពី ការនាំចូលមក នូវសមត្ថភាពថ្មី នៃការ សាក​ថ្មរបស់ ស្មាតហ្វូន ជំនាន់ចុងក្រោយ របស់ក្រុមហ៊ុនគឺ Galaxy S6 និង Galaxy S6 Edge ដែល​បាន ផ្សាយក្រោម ចំណងជើងថា “ផ្លាស់ប្តូរវិធីនៃការសាកថ្មររបស់អ្នក”។
ខាងក្រោមនេះ ជាវីដេអូ ផ្សាយពាណិជ្ជកម្ម ចុងក្រោយរបស់ Samsung៖
Previous
Next Post »