Samsung បញ្ជាក់​ថា​ Galaxy Note 5 មិន​ប្រកាស​ក្នុង​ខែ​​កក្កដា​ទេ​

Samsung បញ្ជាក់​ថា​ Galaxy Note 5 មិន​ប្រកាស​ក្នុង​ខែ​​កក្កដា​ទេ​

កាល​ពី​ពេល​កន្លងទៅ​ ​​មាន​ពាក្យចចាម​អារាម​​ថា ​ក្រុមហ៊ុន​ Samsung នឹង​ប្រកាស​ទូរសព្ទ​​ Smartphone ត្រកូល​ Note គឺ​ Galaxy Note 5 នៅ​ខែ​កក្កដា​ ប៉ុន្តែនៅ​​ថ្ងៃ​ពុធ​​ ក្រុមហ៊ុន​នេះ​បែរ​ជា​​​បញ្ជាក់​ដោយ​ប្រយោល​ថា​ នឹងលើក​ទៅ​​ប្រកាស​នៅ​ក្នុង​​ខែ​​កញ្ញា ដូច​រាល់​ឆ្នាំ​​វិញ។

Galaxy-Note-5-2-1024x542


អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​​របស់​ ​Samsung លោក​​ VP Rhee In Jong ​បាន​និយាយ​ថា ​Samsung Pay​ ​នឹ​ង​ប្រកាស​នៅ​​​ខែ​​កញ្ញា​​ជា​មួយ​នឹង​​ Smartphone ជំនាន់​ថ្មី​ដែរ​។ ​ជា​មួយ​គ្នា​នេះ​​ លោក​ក៏​បាន​ធ្លោយ​មាត់​និយាយ​​ដោយ​ប្រយោល​ថា ​ក្រុមហ៊ុន​ពិត​ជា​នឹង​ប្រកាស់​ Galaxy Note 5 ក្នុង​​ខែ​​កញ្ញា​នោះ​​មែន។ ដូច្នេះ​​ពាក្យ​ចចាម​អារ៉ាម​​ ដែល​​ថា​​ Galaxy Note 5 នឹង​​ប្រកាស​នៅ​អាមេរិក ​និង​កូរ៉េខាងត្បូង​ ក្នុង​ខែ​​កក្កដាឆ្នាំ​នេះ គឺ​ពីរ​ខែ​មុន​​ទន្លាប់​ដែល​ខ្លួន​ធ្លាប់​ធ្វើ​រាល់​ឆ្នាំ ត្រូវបាន​ច្រាន​ចោល​។

ខាង​ក្រោម​នេះ​គឺ​លក្ខណៈសម្បត្តិ​​​​ប្រហែល​ជា​មាន​នៅ​​លើ Galaxy Note 5៖

​- អេក្រង់​​​ 4K ទំហំ ៦​ អ៊ីញ Super AMOLED
– CPU៖ ប្រភេទ​ Exynos 7422 (CPU, GPU, RAM, Memory និង​ Modem គឺ​ស្ថិត​នៅ​លើ​ chip តែ​មួយ)
– ម៉េមូរី​វិញ​​ទំហំ​ 64/128GB អាច​បន្ថែម​ MicrosSd ដល់​ទំហំ 256GB
– ប្រព័ន្ធ​ប្រតិបត្តិការ៖ Android 5.1 Lollipop (​មិន​មែន​ Android M )
​- កម្រិត​ថាមពល​ថ្ម 4100 mAh៕

Galaxy-Note-5-6-1024x542

Galaxy-Note-5-7-1024x542

Galaxy-Note-5-5-1024x543

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ techtimes
Previous
Next Post »