Carlos ​ស៊ុត​២​គ្រាប់​ ជួយ​ Real Legends ឈ្នះ Liverpool Legends

ក្នុង​ការ​ប្រកួត​មិត្ត​ភាពរៃអង្គាសថវិកាសប្បុរសធម៌​រវាង Real Madrid Legends ​និង​ Liverpool Legends ​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Santiago Bernabeu ​កាល​ពី​យប់មិញ​នេះ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល Real ​ឈ្នះ ៤-២ ខណៈ​ដែល​កីឡាករ​លេច​ធ្លោ​ជាង​គេ​​គឺ Roberto Carlos ​ស៊ុត​បាន​២​គ្រាប់​ម្នាក់​ឯង។

299EE08B00000578-3123629-image-a-130_1434321055357

ការ​ប្រកួត​ដែល​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​៦​ម៉ឺន​នាក់​យប់​មិញ​នេះ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ ហ៊ោកញ្ជ្រៀវ​ខ្លាំង​មែន​ទែន បន្ទាប់​ពី​អតីត​កីឡាករ​ខ្លាំង​ៗ​របស់​ក្រុម​ទាំង​ពីរ​បាន​បង្ហាញ​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ទោះ​ជា​វ័យ​ចាស់​បន្តិច​មែន។

ក្រុម​ភ្ញៀវ Liverpool ​ជា​អ្នក​រក​បាន​២​គ្រាប់​មុន​ក្រុម​ម្ចាស់​ផ្ទះ ដោយ​កីឡាករ Kewell ​នៅ​នាទី​១៨ និង Owen ​នៅ​នាទី​២១ ប៉ុន្តែ​ក្រុម​ Real Madrid ​ក៏​មិន​ឱ្យ​បាក់​មុខ​ក្នុង​ដី​ខ្លួន​ឯង​ដែរ ដោយ​ខ្សែ​ការពារ Roberto Carlos ​រក​បាន​មួយ​គ្រាប់​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​មុន​ចប់​តង់​ទី​មួយ នាទី​៤៣។ ចូល​ដល់​តង់​ទី​២ អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​រក​បាន​គ្រាប់​ទី​២ ​ទៀត​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​ដដែល​នៅ​នាទី​៥២ ហើយ​ដល់​នាទី​៦៨ ​កីឡាករ​ Amavisca ​ថែម​បាន​គ្រាប់​ទី​៣ និង​គ្រាប់​ទី​៤​ធ្វើ​បាន​ដោយ Perez ​នាទី​៨៣។ ចប់​ការ​ប្រកួត Real Madrid Legends ​៤-២ Liverpool Legends ។

299DC35500000578-3123629-image-a-5_1434300836352

299E2CA600000578-3123629-Zinedine_Zidane_caresses_the_ball_with_ease_during_the_Corazon_C-m-27_1434305152337

299EDFBD00000578-3123629-image-a-127_1434321042488

299EE00E00000578-3123629-image-a-137_1434321098699



​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail
Previous
Next Post »