Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានខឹងនឹងប្រធានក្លិប Real Madrid យ៉ាងខ្លាំង ចំពោះរឿងដែលក្លិបចង់លក់កីឡាករ Iker Casillas និង Sergio Ramos ក្នុងរដូវកាលដោះដូរកីឡាករនេះ។ នេះបើតាមកាសែត AS បានចុះផ្សាយ។
កាសែត AS របស់អេស្ប៉ាញបានឱ្យដឹងថា Ronaldo ស្រងាកចិត្តជាខ្លាំងចំពោះក្លិប Real Madrid ដែលចង់លក់ Legend របស់ក្លិប២នាក់ចោល ដើម្បីទិញយកកីឡាករថ្មីៗមករួមនៅរដូវកាលក្រោយនេះ។ វីរបុរស២នាក់ដែល Real ចង់លក់ចេញនោះគឺអ្នកចាំទី Casillas ដែលលេងនៅទីនេះអស់ពេល១៦ឆ្នាំ និងខ្សែការពារ Ramos ដែលចំណាយពេល១០ឆ្នាំ។ ប្រភពខាងលើបានស្រង់សម្ដីអតីតកីឡាករ Man Utd ទៀតថា កីឡាករទាំងពីរនេះសុទ្ធសឹងតែជា Key Players ដែលធ្លាប់ជួយក្រុមលើកពានជាច្រើនក្នុងរយៈពេលកន្លងមកនេះ មិនសមណាក្លិបសម្រេចបញ្ចប់អនាគតរបស់ពួកគេ នៅពេលនេះទេ។
ការមិនពេញចិត្តរបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើនេះ ត្រូវបានគេយល់ឃើញថារូបគេកំពុងតែព្រួយបារម្ភចំពោះអនាគតរបស់ខ្លួនដូចគ្នា ព្រោះថាកាលពីពាក់កណ្ដាលរដូវកាលមុន លោក Florentino Pérez ធ្លាប់បានប្រកាសហើយថា ក្លិបនឹងអាចលក់ម្ចាស់ពាន Ballon d’Or ៣សម័យនេះ ប្រសិនបើមានក្លិបណាហ៊ានឱ្យតម្លៃខ្លួនខ្ពស់។
មួយវិញទៀត អ្នកចាត់ការថ្មី Rafa Benitez ក៏បានបញ្ជាក់រួចហើយថាទម្រង់លេងថ្មីរបស់លោកក្នុងរដូវកាលថ្មីនេះនឹងដាក់ឱ្យ Cr7 លេងនៅតំបន់ប្រយុទ្ធកណ្ដាលជំនួស Benzema ហើយកីឡាករដែលសំខាន់នៅក្នុងក្រុមគឺ Gareth Bale ព្រោះអតីតអ្នកចាត់ការក្រុម Liverpool រូបនេះពេញចិត្តខ្សែប្រយុទ្ធក្រុមជម្រើសជាតិវែលជាងខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់៕
ចុះបើតាមគំនិតប្រិយមិត្តវិញ គិតថា Real Madrid ធ្វើដូច្នេះត្រឹមត្រូវដែរឬទេ ដែលសម្រេចចិត្តលក់ Legends នៅក្នុងក្លិបចោលយ៉ាងនេះ?
Sign up here with your email
Conversion Conversion Emoticon Emoticon