តើនឹងមាន អ្វីកើតឡើង នៅពេលដែលអ្នក ញុំាទឹកដោះគោ លាយជាមួយ ទឹកឃ្មុំមួយពែង ជារៀងរាល់ថ្ងៃ?

ការញុំាទឹកដោះគោ លាយជាមួយទឹកឃ្មុំ មួយពែងជារៀងរាល់ថ្ងៃ គឺមានប្រយោជន៍ខ្លាំងណាស់ ។ អ្នកគួរតែសាកល្បងមើល ៖
– ផ្តល់ថាមពល
ការញុំាទឹកដោះគោ​លាយ ជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ ជារៀងរាល់ព្រឹក អាចបង្កើនកំលាំងរបស់អ្នកពេញមួយថ្ងៃ ។ ទឹកដោះគោផ្ទុកទៅដោយ ប្រូតេអ៊ីនជាច្រើន ចំណែកទឹកឃ្មុំ ផ្ទុកជាកាបូអ៊ីដ្រាត ។
– គេងលក់ស្រួល
អ្នកដែលគេងមិនសូវលក់ គួរតែសាកល្បងញុំាទឹកដោះគោក្តៅឧណ្ហៗ លាយជាមួយទឹកឃ្មុំ មួយកែវមុនចូលគេង ។
– ជំងឺផ្លូវដង្ហើម
ទឹកដោះគោក្តៅឧណ្ហៗ គឺដំណោះស្រាយដែល ល្អឥតខ្ចោះ សំរាប់បញ្ហាផ្តាសាយ និង ក្អក ។ ដូច្នេះញុំាទឹកដោះគោក្តៅឧណ្ហៗ លាយជាមួយទឹកឃ្មុំ មួយកែវ ដើម្បីបន្ធូរអាការៈផ្តាសាយ តឹងច្រមុះ ។
– ពន្យាភាពចាស់
ជនជាតិចិន និង​ ជប៉ុនកាលពីសម័យបុរាណ បានញុំាទឹកដោះគោទឹកឃ្មុំ ជារៀងរាល់ព្រឹក ព្រោះពួកគេជឿជាក់ថា វាជាថ្នាំផឹកអោយអាយុវែង ។
– ការរំលាយអាហារ
ដោះស្រាយបញ្ហា​ ដូចជាលាមកមិនទៀងទាត់, ហើមពោះ និង ជំងឺពោះវៀនជាច្រើន ផ្សេងទៀត ដោយការញុំាទឹកដោះគោ ក្តៅឧណ្ហៗឧណ្ហៗ លាយជាមួយទឹកឃ្មុំបន្តិច ។ លើសពីនេះ ការញុំាទឹកដោះគោទឹកឃ្មុំ ក៏ជួយប្រឆាំងនឹងបាក់តេរីផងដែរ ៕
Previous
Next Post »