Microsoft ប្រកាស​លក់​ Tablet ទំហំ​យក្ស​ពី​រ​ទំហំ​​តម្លៃ​ដល់​ ២ ម៉ឺន​ដុល្លារ​

កាល​ពី​ថ្ងៃ​ទី​​១០ ​ក្រុមហ៊ុន​ Microsoft ​បាន​ប្រកាស​​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​​​ផលិត​ផល Tablet​ ទំហំ​យក្ស​​​ថ្មី​របស់​ខ្លួន​គឺ​ Surface Hub។

Microsoft_Surface-Hub-4153_A_575px

Surface Hub គឺ​ជា​ប្រភេទ​ Tablet ​ទំហំ​ធំអាច​ប្រើ​បាន​សម្រាប់​​​ការ​ងារ​ពាណិជ្ជកម្ម​ ការ​ប្រជុំ​​ និង​កិច្ចការ​​ផ្សេង​ៗ​ ​​​ដូច​ជាប្រើសម្រាប់​​​​​វីដេអូ​ខល ( web-conference) ​ជា​ក្ដារខៀន​ ជា​កុំព្យូទ័រ​ ​សម្រាប់​​ធ្វើ​​​បទ​បង្ហាញ​​​ និង​ការងារ​ជាច្រើន​​ទៀត។

Surface Hub ​មាន​ពីរ​ទំហំ​គឺ​ ៥៥ អ៊ីញ និង ៨៤ អ៊ីញ​។​ ​ចំពោះ​ Surface Hub ៨៤ អ៊ីញ​​មាន​ Resolution ៣៨៤០ x ២១៦០ ភិចស៊ែល​, ​ RAM ទំហំ 8 GB, ​ ប្រភេទ​​ CPU Intel Haswell (4th Gen) Core i7 ​ជា​មួយ​នឹង​ក្រាហ្វិក ​​NVIDIA  Quadro K2200 640 CUDA Cores ​ ទំហំ​ផ្ទុក​ទិន្នន័យ 128 GB SSD និង​ទម្ងន់ ១២៧ គ.ក។

​​ម៉ូដែល​ ៥៥​អ៊ីញ​មាន​កម្រិត​ ១៩២០ x ១០៨០​ ភិចស៊ែល, ​RAM ទំហំ 8 GB, ប្រភេទ​​ CPU Intel Haswell (4th Gen) Core i5 ​ជា​មួយ​នឹង​ក្រាហ្វិក​​ Intel HD 4600 ​ ទំហំ​ផ្ទុក​ទិន្នន័យ 128 GB SSD និង​ទម្ងន់ ៤៨ គ.ក។ ហើយ​ម៉ូដែល​ទាំង​ពីរ​នេះ​គឺ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Windows 10។




ចំពោះ​ការ​ដាក់​លក់​វិញ​ នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​កក្កដា​ ដោយ​តម្លៃ​ ២​ ម៉ឺន​ដុល្លារ​សម្រាប់​ម៉ូដែល​ទំហំ​ ៨៤ អ៊ីញ និង ៧ ពាន់​ដុល្លារ​សម្រាប់​ម៉ូដែល​ ៥៥ អ៊ីញ៕

hub_w720

9-things-you-may-not-know-about-the-Microsoft-Surface-Hub

ប្រែ​សម្រួល៖ សំនៀង
ប្រភព​៖ CNN
Previous
Next Post »