ក្រុមជម្រើសជាតិ U-23 កម្ពុជា បានចាញ់ U-23 សិង្ហបុរី ៣-១ នាការប្រកួតលើកទី៣ក្នុងពូល A អម្បាញ់មិញនេះ។ ក្រុមម្ចាស់ផ្ទះបានស៊ុតបញ្ចូលទី២គ្រាប់នាំមុខនៅក្នុងម៉ោងបន្ថែមនៃតង់ទី១ ដោយកីឡាករ SULAIMAN Safirul និងRAMLI Muhammad Faris។ ចូលតង់ទី២ កម្ពុជា អាចវាយបកវិញបានមួយគ្រាប់ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទី៥៧ ប៉ុន្តែត្រូវសិង្ហបុរី បន្ថែម១គ្រាប់ទៀតនៅចុងម៉ោង ដោយកីឡាករ SUHAIMI Mohamad Sahil។
នេះជាបរាជ័យលើកទី២ហើយសម្រាប់កម្ពុជា ពោលគឺបន្ទាប់ពីចាញ់ឥណ្ឌូណេស៊ី ៦-១ កាលពីថ្ងៃសៅរ៍ និងឈ្នះហ្វីលីពីន ៣-១ ក្នុងប្រកួតដំបូង។ ក្រុមលោក Lee Tae Hoon នឹងត្រូវប្រកួតចុងក្រោយ ទល់នឹងក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី១០ ខែមិថុនា៕
ដោយ៖ សុវត្ថិ
ប្រពភពី ៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon