នុះ! ផលិតផល​របស់​ Apple ​នឹង​ប្ដូរ​ពី​ចិន​​ទៅ​ផលិត​​នៅ​ឥណ្ឌា?

Foxconn​ ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​ផលិត​ ផលិតផល​ Apple ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទីតាំង​រោងចក្រ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

iphone-5-foxconn

យោង​ទៅ​តាម​រដ្ឋាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា​ Foxconn​ មាន​គម្រោង​​ក្នុង​ការ​បោះ​ទី​តាំង​រោង​ចក្រ​ចំនួន​១០​ទៅ​១២​ទីតាំង​ និង​កន្លែង​ផ្ទុក​ទិន្នន័យ​​មួយ​កន្លែង​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​ជា​លើក​ដំបូង​ នា​ឆ្នាំ​២០២០​នេះ។

ការ​បង្វែរ​ទៅ​ផលិត​នូវ​ផលិតផល​របស់​ Apple​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នេះ​អាច​ធ្វើ​ឲ្យ​ផលិតផល ​Apple ដូចជា​កុំព្យូទ័រ​ Mac, Macbook, iPad, ឬ​ iPhone ​មាន​តម្លៃ​ទាប​ជាង​តម្លៃ​នា​ពេល​បច្ចុប្បន្ន។ មូលហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​ផង​ដែរ​ គឺ​ដោយ​សារ​តែ​ប្រទេស​​ឥណ្ឌា​មាន​តម្លៃ​ពលកម្ម​ទាប​ជាង​ប្រទេស​ចិន​ ដែល​សព្វ​ថ្ងៃ​នេះ​ តម្លៃ​ពលកម្ម​របស់​ប្រទេស​ចិន​កំពុង​តែ​មាន​ការ​កើន​ឡើង។

ថ្វី​ត្បិត​តែ​មិន​មាន​ការ​ឆ្លើយ​តប​ពី​សំណាក់​ក្រុមហ៊ុន​ Apple​ និង​ Foxconn​​ ទាក់​ទង​នឹង​បញ្ហា​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​មន្ត្រី​ប្រទេស​ឥណ្ឌា​​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ Foxconn​ កំពុង​​ធ្វើ​ការ​ស៊ើបសួរ​មើល​ពី​ទីតាំង​ដែល​នឹង​ត្រូវ​សាង​សង់​រោង​ចក្រ​របស់​ខ្លួន៕

tim-cook-foxconn-plant

foxconn_100122

Leaked-iPhone-5-Screen


ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​
ប្រភព​៖ 9to5mac
Previous
Next Post »