ប្រាក់ ឧត្តមមុន្នី អាចនឹងក្លាយជាកីទ្បាករវ័យក្មេងឆ្នើមបំផុតនៅសីុហ្គេម

interior shot #1














សូមចូលរួមបោះឆ្នោតគាំទ្រ(Vote) កីឡាករ ប្រាក់ ឧត្តមមុន្នី ទាំងអស់គ្នា​ដើម្បី ជាប់ជាកីឡាករបាល់ទាត់វ័យក្មេង ក្នុងចំណោមកីឡាករ ១០នាក់ ប្រចាំតំបន់អាស៊ី ក្នុងឳកាសការប្រកួតកីឡាស៊ីហ្គេម SEA Game លើកទី ២៨ ឆ្នាំ ២០១៥ នេះ។
យោងតាមគេហទំព័រ footballchannel.asia របស់ភ្នាក់សារព័ត៌មានសិង្ហបុរី បានផ្សាយអំពីលទ្ធផល នៃសម្លេងគាំទ្ររបស់កីឡាករទាំង១០។ នៅម៉ោង ១២ថ្ងៃត្រង់នេះ លទ្ធផលរបស់ កីឡាករកម្ពុជា ប្រាក់ ឧត្តមមុន្នី បានទទួលសម្លេងគាំទ្រនាំមុខគេក្នុង ចំណោមកីឡាករទាំង១០ ជាមួយការបោះឆ្នោតគាំទ្រ Vote ចំនួន ២៦ ៦៦៩ សម្លេង ត្រូវជា ៣៣,៤៧% ។ បន្ទាប់ពីកម្ពុជា គឺកីឡាករ Chanathip Songkrasin របស់ប្រទេសថៃ ទទួលការគាំទ្រ Vote ចំនួន២៤៤០៥ សម្លេង និង ៣០,៦៣% លំដាប់លេខ  បន្ទាប់ គឺកីឡាករថៃផងដែរ ចំណែកឯ សម្លេងគាំទ្ររបស់កីឡាករជនជាតិវៀតណាម គឺស្ថិតនៅលំដាប់លេខ  គឺកីឡាករ Nguyen Cong Phuong ដែលទទួលបាន Vote ចំនួន ៦ ៣៧៦សម្លេង និង ៨% ។
យ៉ាងណាវិញចំពោះកីឡាករ Lembo Saysana ប្រទេសឡាវវិញ ទទួលបានការគាំទ្រតិចជាងគេបំផុតចំណោមកីឡាករវ័យក្មេងទាំង ១០ ដោយទទួលបាន Vote​ ចំនួន ៣៩សម្លេងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា​ កីឡាករ ប្រាក់ ឧត្តមមុន្នី ជាប្រធានក្រុមបាលទាត់ជម្រើសជាតិកម្ពុជា U-23​ និង ជាខ្សែបម្រើ​និង ស្លាបការពារដ៏ឆ្នើម  និងមានសមត្ថភាពជាងគេ នៅក្នុងចំណោមសមាជិកក្រុមរបស់ខ្លួន។ កីឡាកររូបនេះ បានឈ្នះពានរង្វាន់ របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន បីលើក មុននឹងមកប្រកួតកីឡាស៊ីហ្គេមនេះ។
សូមបងប្អូនទាំងអស់ដែលគាំទ្រ ក្រុមកីឡាបាលទាត់ជម្រើសជាតិកម្ពុជា ចូលរូមបោះឆ្នោត កីឡាករ ប្រាក់ ឧត្តមមុន្នី ដើម្បីឈ្នះ និងក្លាយជាកីឡាករបាល់ទាត់វ័យក្មេង ប្រចាំតំបន់អាស៊ី នាឳកាសការប្រកួតកីឡាស៊ីហ្គេម SEA Game លើកទី ២៨ ឆ្នាំ ២០១៥ នេះ។
ដើម្បីចូលរួមបោះឆ្នោតគាំទ្រ សូមចូលទៅកាន់គេហទំព័រ http://footballchannel.asia/2015/05/28/post3994/ ហើយស្វែងរកឈ្មោះ កីឡាករ ប្រាក់ ឧត្តមមុន្នី ជាភាសាអង់គ្លេស Prak Mony Udom និង ចុចលើពាក្យ Vote​ ជាការស្រេច។ លោកអ្នកអាចមើល លទ្ធផលបាន ដោយចុចពាក្យ View Result ។
Previous
Next Post »