ទីក្រុងបាងកកជាមជ្ឈមណ្ឌលរដ្ឋបាល សេដ្ឋកិច្ចនិងទេសចរណ៍នៃប្រទេសថៃ។ ទីក្រុងដ៏ទំនើបនៅអាស៊ីនេះត្រូវចាត់ទុកថាជាមជ្ឈមណ្ឌលហាងលក់ទំនិញធំបំផុត ដែលភ្ញៀវទេសចរទៅកម្សាន្តទីក្រុងនេះ តែងតែស្វែងរកផលិតផលប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ទាំងយីហោក្នុងស្រុកនិងយីហោល្បីៗជុំវិញពិភពលោក។
Central World
ជាមជ្ឈមណ្ឌលហាងលក់ទំនិញធំបំផុតទី ៦ របស់ពិភពលោក ដែលបានបើកដំណើរការកាលពីឆ្នាំ ២០០៦។ អាគារពាណិជ្ជកម្មនេះមានហាងលក់ទំនិញធំពីរគឺ Isetan និង Zen Central ដែលមានលក់សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់ជាយីហោល្បីៗសុទ្ធៗមកពីជុំវិញពិភពលោក។
នៅជាន់ទី ៧ នៅអាគារនេះ មានកន្លែងលេង Bowling រោងភាពយន្តដ៏ទំនើបព្រមទាំង International Food Court សម្រាប់ប្រិយមិត្តចូលកម្សាន្តនិងទទួលទានអាហារដ៏សំបូរបែប។
Central World ក៏ជាមជ្ឈមណ្ឌលហាងលក់ទំនិញដែលមានលក់សំលៀកបំពាក់កីឡា និងគ្រឿងប្រើប្រាស់ទាក់ទងកីឡាធំបំផុតនៅទីក្រុងបាងកក។
Siam Paragon
ស្ថិតនៅខាងលិច Central World អាចធ្វើដំណើរដោយថ្មើរជើងតាមផ្លូវអាកាសប្រហែល ១០ នាទី។ Siam Paragon ជាមជ្ឈមណ្ឌលហាងលក់ទំនិញដែលមានលក់ផលិតផលជា Brand ល្បីៗមានដូចជា Louis Vuitton, Chanel, Burberry, Jimmy Choo, Marc Jacobs and Armani ក៏ដូចជាហាងលក់ទំនិញធូរថ្លៃ H&M, Zara, Mango, TopShop, TopMan, Massimo Dutti and Miss Sixty។ នៅទីនោះក៏មានក្លិបហាត់ប្រាណដែលស្ថិតនៅជាន់ទី ៤ ក៏ដូចជាភោជនីយដ្ឋាននៅជាន់ផ្ទាល់ដីដែលមានបម្រើទាំងអាហារបែបកូរ៉េ អ៊ីតាលី ចិនជាដើម។
MBK
ជាមជ្ឈមណ្ឌលហាងលក់ទំនិញដ៏ចំណាស់បំផុតនៅអាស៊ីដែលបានបើកដំណើរការតាំងពីឆ្នាំ ១៩៨៥។ ទីនោះល្បីល្បាញសម្រាប់ក្មេងៗជាយុវតីថៃក្នុងការទំនិញក្នុងស្រុកដែលមានតម្លៃធូរថ្លៃ។ ប្រិយមិត្តក៏អាចស្វែងរកគ្រឿងអេឡិចត្រូនិកដូចជាទូរសព្ទ កាមេរ៉ា រួមទាំងគ្រឿងអេឡិចត្រូនិកដទៃទៀតយ៉ាងពេញចិត្តផងដែរ។
Chatuchak Weekend Market
Chaktuchak ជាផ្សារធំបំផុតមួយដែលមានផ្ទៃក្រឡាទំហំ ១ គីឡូម៉ែត្រ ជាមួយស្តង់លក់ទំនិញជាង ១៥ ០០០ ស្តង់ដោយបែងចែក ២៧ តំបន់។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទៅស្វែងរកទិញផលិតផលជាស្នាដៃសិល្បៈដូចជាចម្លាក់ គ្រឿងសង្ហារិម គ្រឿងអលង្ការ សម្លៀកបំពាក់និងរបស់របរប្រើប្រាស់ជាច្រើនទៀតដែលត្រូវបានដាក់លក់ក្នុងតម្លៃថោកៗ។
Central chitlom
ជាមជ្ឈមណ្ឌលហាងលក់ទំនិញ ដែលភ្ញៀវទេសចរអាចស្វែងរកផលិតផលក្នុងស្រុកនិងក្រៅស្រុកប្រកបដោយគុណភាពខ្ពស់។ មជ្ឍមណ្ឌលហាងលក់ទំនិញនេះមានកម្ពស់ ៧ ជាន់ ដែលមានលក់ផលិតផលយីហោល្បីៗមានដូចជាម៉ាក Mulberry, Marc by Marc Jacobs, Dior and Louis Vuitton រួមទាំងទឹកអប់ គ្រឿងអលង្ការដែលសុទ្ធតែ Brand មកពីក្រៅប្រទេស។ សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ផលិតផលថៃ អាចទៅស្វែងរកនៅជាន់ទី ៤ ដែលមានលក់ផលិតផលជាច្រើនមានគ្រឿងសម្អាង និងស្បែកជើងជាដើម។ នៅទីនោះក៏មានភោជនីយដ្ឋាននិងហាងលក់អាហារ Fast Food ជាច្រើនផងដែរ។
Pratunam Market
ជាផ្សារមួយដែលល្បីសម្រាប់ភ្ញៀវទេសចរដែលចង់ទិញសំលៀកបំពាក់ ស្បែកជើង គ្រឿងអលង្ការ កាបូប ដែលត្រូវដាក់លក់ក្នុងតម្លៃធូរថ្លៃជាតម្លៃបោះដុំ។ Pratunam ជាកន្លែងដ៏ល្អបំផុតសម្រាប់ប្រិយមិត្តដែលចូលចិត្ត Shopping ក្នុងដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃ។
មានប្រិយមិត្តណាខ្លះ ធ្លាប់ទៅកម្សាន្តនៅទីនោះហើយយល់បែបណាដែរ?
អត្ថបទ៖ ប៊ុណ្ណារ៉ា
ប្រពភពី ៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon