Windows 10 នឹង​អាច​ទាញ​យក​មក Setup លើ​កុំព្យូទ័រ​បាន​នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា​​​​​​នេះ​ហើយ!


Windows 10 នឹង​អាច​ទាញ​យក​មក Setup លើ​កុំព្យូទ័រ​បាន​នៅ​ថ្ងៃ​ទី១៩ កក្កដា​ក្រោយ​នេះ​ហើយប្រភព៖​ news.microsoft.com
កាលពី​ម្សិលមិញ​នេះ ទើប​មាន​ព័ត៌មាន​ថា Windows 10 នឹង​ត្រូវ Microsoft ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ ដែល​សាធារណជន​នឹង​អាច​ធ្វើ​បច្ចុប្បន្នភាព​លើ Software បាន​នៅ​ពេល ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ចេញ​ផ្លូវការ។ ចំណែក​ថ្ងៃ​នេះ គេ​ទទួល​បាន​ព័ត៌មាន​មក​ថា ប្រព័ន្ធ Windows OS ជំនាន់​ថ្មី​នេះ នឹង​អាច​ឱ្យ​សាធារណជន​ទាញ​យក​ទៅ​ដំឡើង (setup) មុន​ថ្ងៃ​ប្រកាស​ផ្លូវការ​ទៅ​ទៀត។

Windows-102

Microsoft បាន​ផ្ញើ​អ៊ីមែល​បញ្ជាក់​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ចុះ​ឈ្មោះ (register) ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព និង​អ៊ីមែល​ដែល​បញ្ជាក់​ថា Windows 10 នឹង​ចេញ​ឱ្យ​ទាញ​យក​មក​ធ្វើ​បច្ចុប្បន្នភាព (update) លើ​កុំព្យូទ័រ (PC) បាន​មុន​ការ​ប្រកាស​ផ្លូវការ ពោល​គឺ​នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា។

Windows_10_588x300



នេះ​គឺ​មាន​ន័យ​ថា នៅ​ពេល Software ត្រូវ​ក្រុមហ៊ុន Microsoft ប្រកាក់​ឱ្យ​ប្រើ​បាន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២៩ កក្កដា នោះ​អ្នក​នឹង​អាច​ប្រើ​វា​បាន​ពេញ​លេញ ដោយ​ពុំ​ចាំបាច់​ត្រូវ​រង់ចាំ​រហូត​ដល់ Software ចេញ​ឱ្យ Download បាន​ដូច​ជា Windows ជំនាន់​មុនៗ​ដែល តែង​ដាក់​ឱ្យ download ក្រោយ​ថ្ងៃ​ប្រកាស​នោះ។


ចំពោះ​អតិថិជន​កំពុង​ប្រើ Windows 7 និង 8.1 នឹង​អាច​ទទួល​យក​ការ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ឥត​គិត​ថ្លៃ។ Microsoft ថែមទាំង​បាន​លើកឡើង​ថា កុំព្យូទ័រ ថេប្លេត ដែល​ដំណើរការ​ដោយ Windows 10 នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខណៈ​ដែល Windows 10 សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត ដូច​ជា ស្មាតហ្វូន​ជា​ដើម​នោះ​នឹង​ចេញ​នៅ​ចុង​ឆ្នាំ២០១៥ នេះ។

ខណៈ Microsoft កំពុង​ក្ដាប់​ចំណែក​ទីផ្សារ​អ្នក​ប្រើប្រាស់​ក្នុង​ដៃ​ប្រមាណ ១,៥ពាន់​លាន​នាក់​ទូទាំង​សាកលលោក​នោះ ក្រុមហ៊ុន​បាន​សម្រេចចិត្ត​អភិវឌ្ឍ​ចេញ Windows 10 ដែល​ទទួល​បាន​ការ​កំណែប្រែ​ថ្មីៗ​បន្ទាប់ពី Windows ជំនាន់​មុនៗ ព្រម​ជាមួយ​មុខងារ និង​ការ​ឌីហ្សាញ Interface ថ្មី​រឹតតែ​ស្អាត​ទាក់ចិត្ត​អ្នក​ប្រើ។ ចំពោះ​លោក​អ្នក​ដែល​កំពុង​ប្រើ Windows មាន​អាជ្ញាប័ណ្ណ (license) នោះ​នឹង​អាច​ធ្វើ​បច្ចុប្បន្នភាព (upgrade) ឡើង​ដល់ Windows 10 OS ដោយ​ឥត​គិត​ថ្លៃ។ 


Microsoft នឹង​បន្ថែម​មុខងារ​ពិសេស​ៗ​នៅ​លើ Windows 10 ក្នុង​នោះ នឹង​មាន​ប្រព័ន្ធ​​សុវត្ថិភាព​ថ្មី​ចំនួន​ពីរ ព្រម​ទាំង​មុខងារ​នៅ​លើ personalization។ Windows Hello គឺ​ជា​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ជីវ​ឱសថ ដែល​តម្រូវ​ឱ្យ​មាន hardware បន្ថែម​ដូច​ជា​ម៉ាស៊ីន​សម្រាប់​អាន​ក្រយៅដៃ fingerprint reader, IR Sensor និង biometric sensor ចំនួន​មួយ​គូផ្សេង​ទៀត។

ក្រៅពី​នេះ ក្រុមហ៊ុន​ថែមទាំង​ណែនាំ​មុខងារ​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Microsoft Passport ដែល​ដំណើរការ​ក្នុង​ទម្រង់​ជា single password អាស្រ័យ​លើ gateway ដើម្បី​ផ្ដល់​សុវត្ថិភាព​នៅ​ក្នុង​ការ​ភ្ជាប់​ទៅ​កាន់​វែបសាយ​ផ្សេងៗ, បណ្ដាញ network និង​កម្មវិធី​ពាក់ព័ន្ធ​នឹង​ការ​បើក​វែប (web app) ដោយ​មិន​ចាំបាច់​ផ្ញើ password រាល់ពេល​នោះ​ទេ។

គេហទំព័រ Znet បាន​បង្ហើប​ថា ប្រព័ន្ធ OEM System Builder packages សម្រាប់​លក់​នៃ Windows នឹង​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ប្រភេទ ពោល​គឺ Windows 10 ធម្មតា​នឹង​លក់​ក្នុង​តម្លៃ ១០៩,៩៩ដុល្លារ ខណៈ​ដែល Windows 10 Pro តម្លៃ ១៤៩,៩៩ដុល្លារ​អាមេរិក៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ Winsupersite
Previous
Next Post »