ភ្នំពេញ ៖ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកគាំទ្រ និងស្នេហាវិស័យកីឡាបាល់ទាត់ក្នុងការចូលរួមលើកទឹកចិត្តដល់កីឡាករកម្ពុជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC ) បានត្រៀមសំបុត្រចំនួនជាង៥ម៉ឺនសន្លឹកដើម្បីទិញចូលទស្សនាការប្រកួតនាវេលាល្ងាចស្អែកនេះ។
ព្រឹតិ្តការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨វគ្គបឋមនៃតំបន់អាស៊ីជុំទី២ជើងទី១ ឆ្នាំ២០១៥ រវាងក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិសិង្ហបុរីនានឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ស្អែកនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាវេលាម៉ោង៦និង៣០នាទីល្ងាច។
ចំពោះតម្លៃសំបុត្រទាំង៥៥,០០០សន្លឹកដែលសហព័ន្ធបាល់ទាត់កម្ពុជាបាននឹងកំពុងដាក់លក់សម្រាប់ចូលទស្សនាការប្រកួតលើកដំបូងរបស់កម្ពុជានៅក្នុងពូលE នៃពានរង្វាន់បាល់ទាត់ពិភពលោកចែកចេញជា៤ប្រភេទគឺ តម្លៃ៣ម៉ឺនរៀល, ២ម៉ឺនរៀល, ១ម៉ឺនរៀល និង៥,០០០រៀល។
ជាមួយគ្នានេះកាលពីថ្ងៃទី០៨ ខែមិថុនាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញក្តីប្រកាសដោយមិនទទួលស្គាល់ចំពោះសំបុត្រទាំងឡាយណាដែលបានដាក់លក់ក្រៅពីពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅក្នុងសេចក្តីប្រកាសនោះក៏បានបញ្ជាក់ថាអ្នកដែលទិញសំបុត្រនៅក្រៅពហុកីឡដ្ឋានជាតិអូឡាំពិកសហព័ន្ធមិនទទួលខុសត្រូវឡើយ៕

Sign up here with your email
Conversion Conversion Emoticon Emoticon