Apple បានចំណូលច្រើនណាស់ តិចអត់ដឹងបុគ្គលិកប្រាក់ខែប៉ុន្មាន?

ផលិត​ផល​ Apple ​មាន​តម្លៃ​ថ្លៃ​ និង​លក់​ដាច់​ណាស់​ក្នុង​មួយ​ឆ្នាំ​ៗ​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ​កើប​លុយ​មិន​ស្ទើរ​ទេ។ បើ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​រក​ចំណូល​បាន​ច្រើន​អីចឹង​មួយ​ឆ្នាំ​ៗ​ តើ​បុគ្គលិក​ប្រចាំ​មុខ​តំណែង​នីមួយ​ៗ​ទទួល​បាន​ចំណូល​ប្រចាំ​ឆ្នាំ​ប៉ុន្មាន​ដែរ?

apple staff1

បើ​ចង់​ដឹង​ ខាង​ក្រោម​នេះ​គឺ​ជា​ប្រាក់​ចំណូល​​របស់​មុខ​តំណែង​ទាំង​១០​​នៅ​ក្រុមហ៊ុន​ Apple៖

១. ប្រធាន​ផ្នែក​ទំនាក់ទំនង៖ ប្រាក់​ចំណូល​ចាប់​ពី​៩៦ ៧០០​ដុល្លារ​ ដល់​២៧៤ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

២. អ្នក​គ្រប់​គ្រង​ដំណើរ​ការ​នៃ​កម្មវិធី៖ ប្រាក់​ចំណូល​ចាប់​ពី​ ៨២ ៨០០​ដុល្លារ​ ដល់​ ២៧១ ៧០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​
​​
៣. ប្រធាន​ផ្នែក​បច្ចេកទេស៖ ប្រាក់​ចំណូល​ចាប់​ពី​ ៨២ ៤០០ដុល្លារ​ ដល់ ២៤២ ៨០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ

apple-duoi-thoi-tim-cook-co-gi-khac-2036-1410765533-541692dd131f6

apple-headquarters-10

៤. បុគ្គលិក​វិស្វកម្ម​៖ ប្រាក់​ចំណូល​ចាប់​ពី​ ១២១ ៣០០​ដុល្លារ​ ដល់ ​២៤២ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៥. អ្នក​គ្រប់​គ្រង​ផែនការ​៖ ប្រាក់​ចំណូល​ចាប់​ពី​ ១២០​ ០០០ដុល្លារ​ ដល់​ ២៣៤ ៩០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៦. ប្រធាន​ផ្នែក​ច្នៃ​ប្រឌិត​៖ ប្រាក់​ចំណូល​ចាប់​ពី​ ១១១ ៧០០​ដុល្លារ​ ដល់​ ២២៨ ៣០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៧. វិស្វករ​អេឡិចត្រូនិក៖ ប្រាក់​ចំណូល​ចាប់​ពី​ ៩៧ ៤០០ដុល្លារ​ ដល់​ ២១៧ ៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៨. អ្នក​សរសេរ​​កម្មវិធី​៖ ប្រាក់​ចំណូល​ចាប់​ពី​ ១១១ ០០០ដុល្លារ​ ដល់ ២១៣ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៩. អ្នក​គ្រប់​គ្រង​កម្មវិធី៖ ប្រាក់​ចំណូល​ចាប់​ពី​ ៩៦​ ០០០ដុល្លារ​ ដល់​ ២០៧ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

១០. អ្នក​គ្រប់​គ្រង​ការ​ផលិត​៖ ប្រាក់​ចំណូល​ចាប់​ពី​ ១២២​ ៣០០ដុល្លារ​ ដល់​ ២០៥ ៧០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
​​

ប្រែ​សម្រួល​៖ ហៃ សុខ​ហេង
ប្រភព៖ Sabay
Previous
Next Post »