មោទនភាពជាតិ ! ប្រាសាទអង្គរវត្ត ឈ្នះការបោះឆ្នោត ឈរលេខរៀងទី១ ជា បូជនីយដ្ឋាន កំពូល នៅលើ ពិភពលោក ឆ្នាំ ២០១៥

ពិភពលោក៖ យោងតាមវេបសាយ TripAdvisor កាលពីថ្មីៗនេះ បានបង្ហាញថា ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានឈ្នះ ការបោះឆ្នោត តាមរយៈជម្រើស របស់អ្នកទេសចរ ជុំវិញពិភពលោក (Traveler’s Choice Landmarks) ដោយបានឈរ នៅលេខរៀងទី១ ក្លាយជា បូជនីយដ្ឋានកំពូល នៅលើពិភពលោក ។
យោងតាម វេបសាយដដែលនេះ បានបង្ហាញអំពី បញ្ជីឈ្មោះ បូជនីយដ្ឋានល្បីៗ ចំនួន១០ ជាទីបូជនីយដ្ឋាន កំពូលប្រចាំឆ្នាំ២០១៥ តាមរយៈ ការ ជ្រើសរើស របស់អ្នកទេសចរ ដែលធ្វើឡើង ដោយផ្អែកលើ ចំនួន និងគុណភាព នៃការវាយតម្លៃ របស់អ្នកទេសចរ ទៅលើបូជនីយដ្ឋាន ទាំងអស់ ដែលមានបង្ហោះ លើវេបសាយ TripAdvisor ក្នុងរយៈពេល លើសពី ១២ខែ។
តាមរយៈលទ្ធផល ដែលបានបង្ហោះឡើង កាលពីថ្ងៃទី ២ មិថុនា នៅលើវេបសាយ ដដែលនេះ បានបង្ហាញថា ប្រាសាទអង្គរវត្ត បានក្លាយជា បូជនីយដ្ឋានកំពូល ល្អដាច់គេ ឈរនៅលេខរៀង ទី១ សំរាប់Traveler’s Choice Landmarks ឆ្នាំ ២០១៥ ដែលនេះ ជាមោទនភាព របស់ជាតិខ្មែរ ដោយប្រាសាទអង្គរវត្ត បានយកឈ្នះ ទីក្រុងបុរាណ Machu Picchu នៅប៉េរូ ដែលទទួលបាន លេខរៀងទី២ ចំនែកឯ ប្រាសាទ Taj Mahal របស់ប្រទេស ឥណ្ឌា បានឈរ នៅលេខរៀង ទី៣៕
ខាងក្រោមនេះជា បូជនីយដ្ឋាន កំពូលទាំង១០ ប្រចាំឆ្នាំ២០១៥ ៖
១. ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា
២. ទីក្រុងបុរាណ Machu Picchu ប្រទេស ប៉េរូ
៣. ប្រាសាទ Taj Mahal ប្រទេស ឥណ្ឌា
៤. វិហារ Sheikh Zayed Mosque ទីក្រុង Abou Dhabi អារ៉ាប់់រួម
៥. ព្រះវិហារ Basilica of the Sagrada Familia ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ
៦.  ព្រះវិហារ Saint Peter’s Basilica ទីក្រុង Vatican ប្រទេសអ៊ីតាលី
៧. ព្រះវិហារសាសនា Milan Cathedral (Duomo)  ប្រទេសអ៊ីតាលី
៨. សំណង់លើ កោះ Alcatraz ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក
៩.  រូបសំណាក់ Corcovado – Christ the Redeemer នៅ ប្រទេស ប្រេស៊ីល
១០. ស្ពាន The Golden Gate ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក
ប្រភព CNNYahoo
Previous
Next Post »