U-23 កម្ពុជា ចាញ់ U-23 ឥណ្ឌូណេស៊ី ៦-១

ក្រុម​បាល់ទាត់​ U-23 កម្ពុជា​ បាន​ចាញ់​ក្រុម​ U-23 ឥណ្ឌូណេស៊ី ៦-១ នា​ការ​ប្រកួត​លើក​ទី​២​ក្នុង​ពូល A មុន​នេះ​បន្តិច។ ៦គ្រាប់​របស់​ឥណ្ឌូណេស៊ី ធ្វើ​បាន​ដោយ​កីឡាករ SYAIFULLOH Muchlis (នាទី១២, ៦៨, ៧៤), កីឡាករ NUFIANDANI Ahmad (នាទី​៣៧), PEBRIYANTO Wawan នាទី​៨៥ និងDARMONO Evan Dimas (នាទី​៩០+៣)។ ចំណែក​១គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម នៅ​នាទី​៥៦។

daeaea
ក្រុម​ទាំង​២​សុទ្ធ​តែ​នៅមាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា ក្រោយ​រក​បាន​៣ពិន្ទុ​ក្នុង​២ប្រកួត ពោល​គឺ​ចាញ់​១ ឈ្នះ១ ប៉ុន្តែ​ឥណ្ឌូណេស៊ី មាន​សំណល់​គ្រាប់​បាល់​ល្អ​ជាង។ ប្រកួត​បន្ទាប់ កម្ពុជា នឹង​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​សិង្ហបុរី នៅ​ថ្ងៃ​ទី​៨ មិថុនា ចំណែក​ឯ​ឥណ្ឌូណេស៊ី ជួប​ហ្វីលីពីន ថ្ងៃ​ទី​៩ មិថុនា។

ព័ត៌មាន​លម្អិត​បន្ថែម ទាក់ទង​ទិដ្ឋភាព​នៃ​ការ​ប្រកួត និង​សម្ដី​គ្រូ​បង្វឹក Sabay នឹង​ផ្សាយ​ជូន​បន្ត​ទៀត៕

ដោយ៖ សុវត្ថិ
ប្រពភពី៖ SABAY
Previous
Next Post »