កូរ៉េខាងជើងបានអះអាងថា គេបានរកឃើញវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺជាច្រើនមុខដូចជា Aids, Ebola, Sars និង Mers ជាដើម នេះបើយោងតាមសារព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនាម្សិលមិញនេះ ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានបញ្ជាក់ថា ថ្នាំដែលទើបតែអភិវឌ្ឍថ្មីនេះមានឈ្មោះថា Kumdang-2 ផ្សំពីវត្ថុធាតុដើមកម្រជាច្រើនមុខ ប៉ុន្តែពួកគេមិនធ្វើការបញ្ជាក់ឲ្យដឹងអ្វីច្រើនទេ គ្រាន់តែដឹងថាក្នុងនោះមានមើមយ៉ិនសិនដែរ ។ ពួកគេក៏បានបន្តទៀតដែរថា កាលពីផ្ទុះជំងឺផ្ដាសាយបក្សីក្នុងឆ្នាំ២០០៦ និង២០១៣ ក៏គេប្រើថ្នាំនេះដើម្បីព្យាបាលអ្នកជំងឺដែរ ។
បច្ចុប្បន្នកូរ៉េខាងជើងកំពុងតែជួបគ្រោះរាំងស្ងួតយ៉ាងខ្លាំងមួយ ដែលមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ប្រទេសក្រីក្រមួយនេះនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់គេឥតឈប់ឈរ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងធ្វើការបញ្ចេញព័ត៌មាននេះ ខណៈដែលដៃគូជម្លោះបងប្អូនរបស់ខ្លួន (កូរ៉េខាងត្បូង) កំពុងតែជួបប្រទះការរីករាលដាលនៃមេរោគ Mers យ៉ាងខ្លាំង ដែលវាបានសម្លាប់មនុស្សអស់២៤នាក់ និង១៦០នាក់ទៀតធ្លាក់ខ្លួនឈឺដោយសារមេរោគនេះ ។
Sign up here with your email
Conversion Conversion Emoticon Emoticon