អ្នកវិភាគ Ming-Chi Kuo ដ៏ល្បីឈ្មោះ របស់ក្រុមហ៊ុនហិរញ្ញវត្ថុ KGI Securities កាលពីពេលថ្មីៗនេះ បានចេញរបាយការណ៍ថ្មីមួយ ទាក់ទងនឹង iPhone 6s ជំនាន់ក្រោយ របស់ Apple។ គាត់ថា Apple នឹងបញ្ចូលមុខងារ ប៉ះសង្កត់ Force Touch របស់ នាឡិកា Apple Watch ទៅក្នុង iPhone 6s។ ការផ្លាស់ប្តូរថ្មីនេះ នឹងធ្វើអោយ មានការកើនឡើងនូវកំរាស់ ប្រមាណ 0.2 ម.ម និងកំពស់ 0.15 ម.ម។
ហើយដើម្បីដោះស្រាយ បញ្ហាតួគ្រឿងកោងវៀច Apple បានសំរេចចិត្តប្រើ អាលុយមីញ៉ូមថ្មី ស៊េរី 7000 ថ្មី ដែលរឹងជាង អាលុយមីញ៉ូមចាស់ ប្រើនៅលើ iPhone 6/6+។
Kuo បានបន្ថែមទៀតថា Apple នឹងបន្ថែម ជំរើស ពណ៌មាសថ្មី មួយទៀត ហៅថា មាសកុលាប (Rose Gold) ដែលមាន ពណ៌ក្រហមព្រឿង ចំណែក ពណ៌មាសដើម នឹងមានពណ៌រាងលឿងជាងមុន រីឯ ពណ៌ប្រផេះវិញ នឹងមានពណ៌ក្រមៅជាងមុនដែរ។ ដូចនេះ លោកអ្នក អាចនឹងឃើញ iPhone 6s ដល់ទៅ 4 ពណ៌ សំរាប់ជ្រើសរើស។
ជាចុងក្រោយ Kuo ថា iPhone 6s នឹងមានកាម៉េរា 12MP ហើយ Apple នឹងប្រកាសពី ម៉ូដែលថ្មីនេះ នារដូវស្លឹកឈើជ្រុះ ចុងឆ្នាំនេះ៕
ប្រភព: Macotakara
ប្រភព: Macotakara
Sign up here with your email
Conversion Conversion Emoticon Emoticon