ការលើកឡើងរបស់អ្នកចាត់ការក្រុម AT Madrid ម្ចាស់ជើងឯកពាន La Liga រដូវកាល២០១៣-២០១៤នេះ បន្ទាប់ពីក្លឹបស្ដេចស ដកលោកCarlo Ancelotti ដែលដឹកនាំក្រុមមិនដណ្ដើមបានពាន មួយសោះ និងជំនួសដោយ Rafael Benitez ដោយសង្កត់ធ្ងន់ថា លើកពាន គឺអ្វីដែលក្លឹបចង់បាន។
ជុំវិញមហិច្ឆតាធ្វើយ៉ាងណាឲ្យតែបានពានរបស់ក្លឹបបដិបក្ខស្ដេចស Diego Simeone បន្តថា “Real Madrid ជាក្រុមដែលគ្រោះថ្នាក់បំផុតបើធៀបជាមួយក្រុមដទៃ ក្នុងការដណ្ដើមពានLa Liga រដូវកាលក្រោយ ព្រោះអី Real មិនអាចឈ្នះពាន(លីកកំពូលក្នុងស្រុក) តែ១នោះទេ រយៈពេល ៧ឆ្នាំ ”។
ចាប់ពីឆ្នាំ ២០០៩មក Real Madrid លើកពាន La Liga បានតែម្ដងគត់ គឺនៅឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់លោក Jose Mourinho មុនពេលអ្នកចាត់ការរូបនេះ ចាកចេញពី Santiago Bernabéu កាលពី២០១៣ ទៅកាន់លីកកំពូលអង់គ្លេសដឹកនាំ តោខៀវ។
ពានCopa del Rey រដូវកាលមុន Simeone ជោគជ័យខ្លាំងបន្ទាប់ពីដឹកនាំកូនក្រុមរបស់លោក (Atlético Madrid) ទម្លាក់កូនក្រុមរបស់ Ancelotti (Real Madrid) ដោយលទ្ធផលទាំងពីរជើង ៤-២ (ជើងទី១ ក្រៅដី ដោយលទ្ធផល ២-២ និងជើងទីពីរក្នុងដីលត់Real ២-០) ហើយឡើងទៅជួបBarcelona។
តើរដូវកាលក្រោយនេះ ក្រុមស្ដេចស ពិតជាមានលទ្ធភាពអាចផ្ដួលក្រុមខ្លាំងពីរ គឺ Barcelona និង Atlético Madrid បានមែនឬយ៉ាងណា?
ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ goal
ប្រភព៖ goal
Sign up here with your email
Conversion Conversion Emoticon Emoticon