ប្រាក់​លើក​ទឹក​ចិត្តបន្ថែម​ទៀត​ពី​ប្រធាន​សហព័ន្ធ​ FFC ​ដល់ U-23 កម្ពុជា

ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ លោក សៅ សុខា ​បាន​សម្រេច​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U-23) ក្នុង​យុទ្ធនាការ​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​សិង្ហបុរី​នេះ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​កាល​ពី​យប់​មិញ។

U23-Vs-Naga-World-2015-16
 លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

តាម​រយៈ​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​សម្រេច​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​​ទាំង​២៨​នាក់​នៅ​ស៊ីហ្គេម​ក្នុង​ម្នាក់​ៗ​​​១០០​ដុល្លារ​សម្រាប់​ការ​ទទួល​បាន​ជ័យជម្នះ​៣-១​លើ​ក្រុម​ហ្វីលីពីន​កាល​ពី​យប់​មិញ។

លោក​បន្ថែម​ថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ប្រសិន​បើ​ក្រុម​U-23 កម្ពុជា​ឈ្នះ​ការ​ប្រកួត​​ទី​២ នឹង​ផ្តល់​២០០​ដុល្លារ ឈ្នះ​ការ​ប្រកួត​ទី​៣​ នឹង​ផ្តល់​៣០០​ដុល្លារ និង​បើ​ឈ្នះ​ការ​ប្រកួត​ទី​៤​ នឹង​ផ្តល់​៤០០​ដុល្លារ​។

ចំពោះ​ប្រាក់​រង្វាន់​ដែល​សហព័ន្ធ​បាន​ប្រកាស​កន្លង​មក​គឺ​ឈ្នះ​១​ប្រកួតៗ​នៅ​វគ្គ​ជម្រុះ​តាម​ពូល​​ ​ផ្តល់​​១​ម៉ឺន​ដុល្លារ ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ​ផ្តល់​​៣​ម៉ឺន​ដុល្លារ ហើយ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ​ផ្តល់​​១០​ម៉ឺន​​ដុល្លារ​គឺ​នៅ​តែ​ផ្តល់​ជួន​ដដែល៕
Chhaing-Pisethលោក ឆាំង ពិសិដ្ឋ (អាវ​ស) អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ

U23-Cambodia-Sea-Games-2015
 ក្រុម U-23 កម្ពុជា



អត្ថបទ៖ ជាន ចាន់រ៉ា​
ប្រពភពី​ ៖ Sabay
Previous
Next Post »