Messi ថា​មិន​ដែល​គិត​ Ronaldo ជា​គូ​ប្រជែង​គ្នា​ឡើយ

ខ្សែ​ប្រយុទ្ធ​ Lionel Messi ​​របស់​ក្រុម​ FC Barcelona បាន​លើក​ឡើង​ថា “គ្មាន​ការ​ប្រជែង​គ្នា” រវាង​លោក​នឹង​​តារា​ឆ្នើម​ Cristiano Ronaldo ​របស់​ក្រុម​ Real Madrid ឡើយ។

2

Messi និង​ Ronaldo ត្រូវ​បាន​គេ​យល់​ថា ជា​កំពូល​កីឡាករ​បាល់ទាត់​លើ​លោក​បច្ចុប្បន្ន ​ដោយសារ​៧​ឆ្នាំ​ចុង​ក្រោយ កីឡាករ​ឆ្នើម​ទាំង​២​រូប​នេះ ឈ្នះ​ពាន​ Ballons d’Or ​ទាំង​៧​ ​បើ​សរុប​រួម​បញ្ចូល​គ្នា។ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ CR7 បាន​ឈ្នះ​២​ឆ្នាំ​ចុង​ក្រោយ ​ដែល​មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ល្អ​ជាង​គេ​លើ​លោក ប៉ុន្តែ​រដូវ​កាល​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន Messi ​បាន​ជួយ​ឲ្យ​ Barca លើក​ពាន​៣​ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​​ការ​យល់​ឃើញ​របស់​អ្នកគាំទ្រ​ នៅ​តែ​ខ្វែង​គំនិត​គ្នា​ដដែល។

យ៉ាងណាក្ដី ប្រធាន​ក្រុម​អាហ្សង់ទីន (Messi) បាន​លើក​ឡើង​ថា ខ្លួន​មិន​ដែល​គិត​ Ronaldo ជា​គូ​ប្រជែង​គ្នា​ឡើយ ទោះ​នៅ​លើ​ទីលាន​ប្រកួត ឬ​នៅ​ក្រៅ​ទីលាន​ប្រកួត។ កីឡាករ​វ័យ​២៧​ឆ្នាំ បាន​ប្រាប់​ដល់​ Short List ​កាល​ពី​យប់​មិញ​ថា៖ “គ្មាន​ការ​ប្រជែង​គ្នា​ទេ – ​​វា​គ្រាន់​តែ​ជា​អ្វី ដែល​សារព័ត៌មាន ​ប្រឌិត​ឡើង​តែ​ប៉ុណ្ណោះ។ វា​មិន​មែន​ជា​រឿង​​ Messi ប្រកួត​ប្រជែង​​ទល់​នឹង​ Ronaldo ឡើយ ហើយ​វា​​ជា​​រឿង​មិន​ធ្លាប់​មាន​មែន”។

4

5

​រដូវ​កាល​២០១៤/១៥ Messi បាន​ស៊ុត​ឲ្យ​ Barca បាន​៥៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​៥៧​ប្រកួត និង​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​លើក​ពាន​៣ ចំណែក​ឯ​ Ronaldo វិញ​ ស៊ុត​​បាន​​៦១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ៥៤​ប្រកួត ប៉ុន្តែ​ពុំ​បាន​ជួយ​ឲ្យ​ Real ឈ្នះ​ពាន​អ្វី​មួយ​ឡើយ៕

​ចុះ​ប្រិយមិត្ត​យល់​ថា កីឡាករ​ឆ្នើម​ទាំង​២​​ខាង​លើ នរណា​នឹង​ឈ្នះ Ballons d’Or ឆ្នាំ​ថ្មី?

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal
Previous
Next Post »