Apple ប្រកាស​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 9 ជា​ផ្លូវការ​យប់​មិញ​​ តើ​មាន​អ្វី​ប្លែក

នៅក្នង​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Apple គឺ​ WWDC ​​ក្នុង​ឆ្នាំ ២០១៥ នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​កម្មវិធី​នេះ​ដែរ​គឺ​មាន​រយៈ​ពេល​បួន​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ០៨ ដល់​ទី ១២  ខែ​មិថុនា។ តែ​​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​ខ្លួន​មាន​ការ​ចាប់​អារម្មណ៍​​នៅ​ក្នុង​ថ្ងៃ​ដំបូង​នោះ​គឺ Apple បាន​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​គឺ​ iOS 9 ​ជា​ផ្លូវ​ការ​ហើយ។ ​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ដែល​​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​មុខងារ​​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា៖

f6c2127b6bb4a3e124760593d5bf319dbe095c82_large_2x

 Siri

vlcsnap-2015-06-08-18h37m12s165

​Siri នៅ​លើ​ iOS 9 ត្រូ​វ​បាន​ Update ថ្មី​ទាំង​មុខងារ ​និង​ផ្ទាំង​បង្ហាញ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ Apple បាន​និយាយ​ថា​វា​មាន​ល្បឿន​លឿន​ជាង ៤០%​​លើ​ជំនាន់​មុន។ មុខងារ​ថ្មី​នៅ​លើ​ Siri ​បាន​អភិវឌ្ឍ​​កាន់​តែ​ឆ្លាត​វៃ ដូច​ជាIntelligence​​, Photo Lookup ​និង​កម្មវិធី​ Reminder ​។ ឧទាហរណ៍​ដូច​ជា​​​ពេល​​កំពុង​តែ​ស្វែង​រក​​ Webpage ​ណាមួយ​នៅ​លើ Safari ​អ្នក​អាច​បង្កើត​ Siri Remider ​ដោយ​ការ​និយាយ​ថា ​”Siri, Remind me about this later” ​​នោះ​​​ Siri ​នឹង​រំលឹក​អ្នក​​នៅ​ក្រោយ​ពេល​ដែល​អ្នក​ចូល​ដំណើរ​ការ​។ ​​

បន្ថែម​ទៀត​នោះ​ Siri បាន​បន្ថែម​មុខ​ងារ​ជំនួយ​ការ​ថ្មី​មួយ​គឺ Proactive​ ដែល​អាច​វិភាគ​ទិន្នន័យ​រាល់​ទម្លាប់​ដែល​អ្នក​បាន​ធ្វើ​​ដូច​ជា​ការ​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​ កម្មវីធី​ដែល​ធ្លាប់​ប្រើប្រាស់​ និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​ធ្លាប់​បាន​ភ្ជាប់​ជាមួយ។ ឧទាហរណ៍​ដូច​ជា​នៅ​ពេល​​​អ្នក​ដោត​កាស​ចូល​​ iPhone វា​នឹង​​ដំណើរ​ការ​​កម្មវិធី​តន្រ្តី​ និង​បង្ហាញ​តន្ត្រី​​ដែល​អ្នក​ធ្លាប់​បាន​ស្ដាប់​ញឹក​ញាប់, ពេល​ភ្ជាប់ ​iPhone ទៅ​ក្នុង​រថយន្ត​ Siri ​នឹង​បង្ហាញ​ Audio book ​ដែល​អ្នក​ធ្លាប់​​ស្ដាប់​រៀង​រាល់​ថ្ងៃឲ្យ​បាន​ឃើញ។ ​

បន្ថែម​ទៀត​នោះ​ វា​អាច​វិភាគ​លើ​ទិន្នន័យ​ពី​កម្មវិធី​ក្នុង iPhone ផ្សេង​ទៀត​ដែរ ​ដូច​ជា​ពេល​មាន​លេខ​ទំនាក់​ទំនង​ដែល​មិន​ស្គាល់​ Siri ​នឹង​ពិនិត្យ​មើល​ក្នុង​អ៊ីមែល​ និង ​Contact ​​ដើម្បីស្វែង​រក​ទិន្នន័យ​ទាំង​នោះ។

vlcsnap-2015-06-08-18h35m27s185


Font ថ្មី

ដូច​ទៅ​នឹង​ OS X EI Captitan ដែរ​ ​ប្រព័ន្ធ​ប្រតិបត្តិការថ្មី​នេះ​គឺ​បាន​បន្ថែម​នូវ​​​ Font ថ្មី​ផង​ដែរ​​មាន​ឈ្មោះ​ថា​ San Francisco។

Spotlight Siri Sugession

vlcsnap-2015-06-08-18h52m38s1

​Spotlight​ ​បាន​បញ្ចូល​​​ Section ថ្មី​មួយ​ដែល​ Bubble Up ​ទាក់​ទង​ជា​មួយ​នឹង​ព័ត៌មាន​លម្អិត​ពី​ទំនាក់​ទំនង ​និង​ទីកន្លែង​ជិត​នោះ។ ​ឧទារហរណ៍​ដូច​ជា​ Apple Bubble up ​ផ្អែក​ទៅ​លើ​ពេល​វេល​ដែល​កំពុងប្រើ។

Spotlight Search
មាន​វិធី​ច្រើន​ក្នុង​ការ​ស្វែង​រក​​ជា​មួយ​នឹង​​​​ Spotlight រួម​មាន​ការ​ស្វែង​រក​វីដេអូ​ជា​ដើ​ម​នៅ​លើ​ Vevo, Bimro និង Youtube​។ មិនត្រឹម​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​ដំណើ​រ​ការ​ដោយ​ផ្ទាល់​ពី​កន្លែង​ស្វែង​រក​បាន​ដែរ។ បន្ថែម​ទៀត​នោះ​ Spotlight Search ក៏​មាន​​ API ​ដូច្នេះ​កម្មវិធី​ Third-Partt app ក៏​អាច​​ភ្ជាប់​ជា​មួយ​នឹង​ Spotlight View ដើម្បី​ស្វែង​រក​ទិន្នន័យ​ផ្សេង​ទៀត​បាន​ដែរ។

Transit In Maps App

vlcsnap-2015-06-08-18h52m38s1

​លើ​​ Apple Map ​អាច​​ដំណើរ​ការ​បាន​ជា​មួយ​នឹង Transi​t Direction ​និង​អាច​ដំណើរ​ការ​មុខងារ​ជា​ច្រើន​ផ្សេង​ទៀត​​នៅ​លើ​​កម្មវិធី​ Map។ មុខងារ​នេះ​អាច​ដំណើរការ​បាន​ក្នុង​ទីក្រុង​សំខាន់​ៗ​ចំនួន​ ១០ ​​ Baltimo, ប៊ែកឡាំង, ឈីកាហ្គោ, ទីក្រុងឡុងដ៍, Mixico , New York, Philadelphia, San Francisco, Toronto​ និង Washington D.C។​

iPad Split-Screen

vlcsnap-2015-06-08-19h04m59s245

ក្រុមហ៊ុន​​Apple ​បាន​បន្ថែម​នៅ​មុខងារ​​ថ្មី​គឺ​ Split-Screen ​ដែល​អាច​ដំណើរ​ការ​​កម្មវិធី​​ពីរ​ក្នុង​ពេល​តែ​​មួយ​​បាន​នៅ​លើ​ iPad។​​ កម្មវិធី​ទាំង​ពីរ​ដែល​ដំណើរ​ការ​នោះ​​អាច​ស្ថិត​នៅ​ម្នាក់​មួយ​ចំហៀង​នៃ​ផ្នែក​អេក្រង់​បាន។ ចំពោះ​មុខ​ងារ​ថ្មី​​គួ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀ​ត​នោះ​គឺ​ Picture-in-Picture ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដំណើរ​ការ​កម្មវិធី​មួយ​ផ្សេង​ទៀត​អំឡុង​ពេល​មើលវីដេអូ​បាន​។ មាន​ន័យ​ថា​​ពួក​គេ​អាច​ពង្រួម​ទំហំ​វីដេអូ​ ​និង​អាច​ដាក់​​វា​នៅ​ផ្នែក​ណាមួយ​នៃ​អេក្រង់​ក៏​បាន។

News App

vlcsnap-2015-06-08-18h54m00s49

​កម្មវិធី​ Newsstand app គឺ​ត្រូវ​លុប​ចេញ​ដោយ​ដាក់​ជំនួស​កម្មវិធី​ News app។ កម្មវិធី​ថ្មី​នេះ​បាន​នាំ​មក​នូវ​ប្រភព​ព័ត៌មាន​ជា​ច្រើន​ និង​ផ្ទៃ​បង្ហាញ​កាន់​តែ​ងាយ​ស្រួល​ប្រើ​ប្រាស់ ហើយ​អ្នក​ប្រើ​ប្រាស់​អាច​ Subscribe ទៅ​កាន់​ប្រភព​​ព័ត៌មាន​ផ្សេង​គ្នា​ជា​ច្រើន​តាម​ដែល​ពួក​គេ​ពេញ​ចិត្ត​ និង​ត្រូវ​ការ។ ​កាន់​តែ​សុវត្ថិភាព​ទៀត​នោះ​ News App គឺ​ធានា​ពី​ភាពឯកជន​ដោយ​មិន​ចែក​រំលែក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​នោះ​​ទៅ​កាន់​កម្មវិធី ​ឬ​ប្រភព​ផ្សេង​នោះ​ទេ។

Wallet App

vlcsnap-2015-06-08-18h47m36s49

កម្មវិធី​​ Wallet គឺ​ត្រូវ​បាន​ដាក់​បញ្ចូល​ដើម្បី​ជំនួស​​កម្មវិធី​ PassBook ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័​យ​​​​កាត​ធនាគា​រ​ដូច​ជា​កាត​​ឥណទាន​ ពន្ធ​ ​​និង​អាច​ប្រើ​ប្រាស់​នៅ​​​​កន្លែង​លក់ទំនិញ​​ផ្សេង​ៗ​ជា​មួយ​នឹង​ Apple Pay។ ​កម្មវិធី​ Wallet App នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ក៏​ផ្ទុក​នូវ​ទិន្នន័យ​ដែល​មាន​នៅ​លើ PassBook ដែរ។​​

QuickType

​​នៅ​លើ​ Keyboard របស់​ iOS 9 ​បាន​បន្ថែម​នូវ​មុខងារ​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​វាយ​អត្ថបទ​ និងកែប្រែ​អត្ថបទ ដោយ​បាន​បង្កើន​​មុខងារ​ Suggestion Bar ​និង​បន្ថែម​ Shortcut ​ច្រើន​​សម្រាប់​ប្រើ​ប្រាស់​។ ជា​ពិសេស​ទៀត​នោះ​គឺ​មាន​មុខងារ​​​សំខាន់​មួយ​ទៀត​នោះ​គឺ​​​ QuickType ដែល​​មាន​សមត្ថភាព​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រែ​ Touchscreen របស់​​ iPad ​ទៅជា​ Trackpad ​ដោយ​គ្រាន់​តែ​ដាក់​ម្រាម​ដៃ​ពីរ​លើ​អេក្រង់​ និង​អូស​វា​ដើម្បី​​ Select Text។

 Note App

vlcsnap-2015-06-08-18h49m46s74

ឥឡូវ​នេះ​ Note App ​អាច​ដំណើរ​ការ​ប្រភេទ​អត្ថបទ សារបាន​កាន់​តែ​ច្រើន​ទាំង​ប្រភេទ​​លេខ​ និង​ប្រភេទ​ជាតារា​ង ហើយ​​អ្នក​ប្រើ​ប្រាស់​ក៏​អាច​បន្ថែម​រូបភាព​​​សម្រាប់​ដំណើរ​ការ​បាន​ផង​ដែរ។ ជា​មួយ​គ្នា​នោះ​ដែរ​​ វា​ក៏​មាន​​ Tool ​ថ្មី​សម្រាប់​គូ​​រ​ថែម​ទៀត​ផង។

​​បង្កើន​ផ្នែក​សុវត្ថិភាព
ក្រៅ​ពី​នេះ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​គឺ​បាន​បន្ថែម​​ផ្នែក​សុវត្ថិភាព​​កាន់​តែ​ខ្ពស់​​​ដើម្បី​ការ​ពារ​ការ​ជ្រៀត​ជ្រែក ​និង​បំផ្លាញ​ពី​សំណាក់​​ពួក​ Hacker។

បង្កើន​សមត្ថភាព​ថ្ម​ និង​ Low Power Mode

vlcsnap-2015-06-08-19h10m05s199

​iOS 9 អាច​បង្កើន​សមត្ថភាព​ថាមពល​បាន​កាន់​តែ​យូរ​​ដោយ​បន្ថែម​មួយ​ម៉ោង​ពី​ថាមពល​ថ្ម​ដែល​មាន​នៅ​លើ​ OS ជំនាន់​មុន ហើយ​វា​ក៏​ភ្ជាប់​មក​ជា​មួយ​នឹង​មុខងារ​ថ្មី​គឺ​​ Low Power Mode ​ដែល​​អាច​បិទ​មុខងារ​មួយ​ចំនួន​ចោល​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​រយៈ​ពេល​បី​ម៉ោង​បន្ថែម៕

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ 9to5mac
Previous
Next Post »