iOS 8.4 អាច Jailbreak បានហើយ ដោយប្រើ កម្មវិធីអាប់ដេតថ្មីរបស់ ក្រុមបំបែកកូដ TaiG


ក្រុមហ៊ុន Apple ទើបតែ ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.4 មិនបាន ប៉ុន្មានម៉ោងផង ក្រុមការងារ TaiG អាច Jailbreak កំណែទំរង់ថ្មីនេះ បានបាត់ទៅហើយ ដោយប្រើកម្មវិធី TaiG v2.2.0 ហើយគេជឿថា iOS 8.4 មិនមានបន្ថែម ប្រព័ន្ធសុវត្ថិភាពថ្មីនោះទេ និងគ្រាន់តែ ជាការកែបន្ថែមកម្មវិធី Apple Music ប៉ុណ្ណោះ ទើបធ្វើអោយការ Jailbreak មានលក្ខណៈលឿនបែបនេះ។

ស្របពេលជាមួយគ្នានេះដែរ ក្រុម PP Assistant ក៏បានដាក់បញ្ចេញ កម្មវិធី PP Jailbreak របស់ខ្លួនដែរ តែបើតាម TaiG កម្មវិធី Jailbreak នេះ គឺជា កម្មវិធីលួចចម្លង កម្មវិធី Jailbreak របស់ខ្លួន។ ដូចនេះ អ្នកប្រើប្រាស់ គួរជៀសវាង អោយឆ្ងាយពី កម្មវិធី Jailbreak កូពីនេះ ហើយគួរដោនឡូដប្រើតែកម្មវិធីផ្លូវការរបស់ TaiG ដែលអាចដោនឡុដបាន ពីវិុបសាយ: http://taig.com/en/
សំរាប់លោកអ្នក ដែលចង់ Jailbreak ប្រព័ន្ធ iOS 8.1.3 ដល់ 8.4 សូមធ្វើតាមការណែនាំ ដែលមានចុះផ្សាយ នៅលើវិុបសាយយើង:http://wp.me/p1DX6F-43S
Previous
Next Post »