កីឡាករ Chanathip Songkrasin ដែលអ្នកគាំទ្រថៃភាគច្រើនហៅថា Messi Jay នោះបាននិយាយថា រូបគេចង់ទៅលេង ឬហ្វឹកហាត់ជាមួយក្រុម Barcelona ឱ្យបាន២ទៅ៣ខែដើម្បីចង់ដឹង និងដកស្រង់បទពិសោធន៍ជាមួយកីឡាករល្បីៗនៅទីនោះ។
ក្នុងបទសម្ភាសន៍មួយកាលពីប៉ុន្មានថ្ងៃមុននេះ ខ្សែបម្រើ Chanathip របស់ក្រុមជម្រើសជាតិថៃបានបញ្ជាក់ក្ដីស្រមៃទៅថ្ងៃអនាគតថា រូបគេពិតជាចង់ទៅលេងនៅក្រុម Barcelona ខ្លាំងណាស់ ជាពិសេសគឺបានទៅហ្វឹកហាត់ជាមួយកីឡាករល្បីនៅអេស្ប៉ាញ។
“ខ្ញុំមានក្ដីស្រមៃមួយ គឺសង្ឃឹមថាខ្ញុំអាចបានទៅលេង និងហ្វឹកហាត់នៅ Barcelona ជាមួយកីឡាករ Messi , Neymar , Dani Alves, Andres Iniesta និង Suarez បាន។ នេះជាអ្វីដែលខ្ញុំរំពឹងក្នុងចិត្តជានិច្ច ហើយខ្ញុំតែងតែចង់ឱ្យវាកើតឡើង។ ខ្ញុំចង់ហាត់ជាមួយពួកគាត់ ២ ទៅ ៣ខែដើម្បីឱ្យដឹងថាបាល់ទាត់ពិតប្រាកដ វាយ៉ាងម៉េច។ ខ្ញុំមិនដឹងថា ថ្ងៃណាក្ដីស្រមៃខ្ញុំនឹងក្លាយជាការពិតទេ ប៉ុន្តែបើមានឱកាស ខ្ញុំនឹងចាប់យកភ្លាម”។
ខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំខាងលើនេះ បច្ចុប្បន្នលេងនៅក្លិប BEC Tero Sasana ហើយទើបតែបានចូលលេងក្នុងឈុតធំជម្រើសជាតិថៃនៅឆ្នាំ២០១៤នេះទេ ។ ដោយសារតែអ្នកគាំទ្រឃើញកីឡាករកម្ពស់១,៥៨ម៉ែត្ររូបនេះមានសមត្ថភាព និងក្បាច់អូសបាល់ដូចទៅនឹង Lionel Messi ដែរនោះ ទើបពួកគេតែងតែហៅរូបគេថា Mess Jay របស់ថៃរហូតមក៕
Sign up here with your email
Conversion Conversion Emoticon Emoticon