គ្រូ​ហ្វីលីពីន​​​​ជឿ​ថា U-23 កម្ពុជា​អាច​យក​ឈ្នះ​ម្ចាស់​ផ្ទះ​សិង្ហបុរី​បាន​

គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន​អាយុ​ក្រោម​២៣​ឆ្នាំ (U-23)​ជឿ​ជាក់​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាច​​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​បាន​ បន្ទាប់​ពី​ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​កូន​ក្រុម​របស់​លោក​ដោយ​លទ្ធផល​ ៣-១ កាល​ពី​យប់​មិញ។

Marlon-Maro-coachលោក Marlon Maro គ្រូ​បង្វឹក​ក្រុម U-23 ហ្វីលីពីន​

ក្នុង​សន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​ការ​ប្រកួត​រវាង​កម្ពុជា និង​ហ្វីលីពីន​ចប់​យប់​មិញ​ លោក Marlon Maro គ្រូ​បង្វឹក​ក្រុម U-23 ហ្វីលីពីន​បាន​និយាយ​ថា ផ្អែក​តាម​ទម្រង់​លេង​របស់​ក្រុម​U-23 កម្ពុជា​ដែល​បាន​យក​ឈ្នះ​កូន​ក្រុម​របស់​លោក​ដោយ​លទ្ធផល​ ៣-១ លោក​ជឿ​ជាក់​ថា​ ក្រុម​កម្ពុជា​អាច​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​បាន ពី​ព្រោះ​ក្រុម​សិង្ហបុរី​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន​​បាន​តែ​១-០។

ជា​មួយ​គ្នា​នេះ​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Lee Tae Hoon បាន​លើក​ឡើង​ថា លោក​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កម្ពុជា​​ដែល​បាន​យក​ឈ្នះ​ហ្វីលីពីន​​៣-១ ហើយ​លទ្ធផល​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​កូន​ក្រុម​របស់​​លោក​​មាន​ទំនុក​ចិត្ត និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​សម្រាប់​ការ​ប្រកួត​​បន្ទាប់។

Lee-Tae-Hoon
 លោក Lee Tae Hoon​ គ្រូ​បង្វឹក​ក្រុម​U-23 កម្ពុជា​

ក្រុម​U-23 កម្ពុជា​​​​នឹង​ប្រកួត​លើក​ទី​ពីរ​របស់​ខ្លួន​នា​ថ្ងៃ​ទី​៦​ មិថុនា​ ដោយ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី​ដែល​បាន​ចាញ់​មីយ៉ាន់ម៉ា​សម្រាប់​ការ​ប្រកួត​លើក​ទី​មួយ​​ដោយ​លទ្ធផល​៤-២។ បន្ទាប់​មក​ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ម្ចាស់​សិង្ហបុរី​នៅ​ថ្ងៃ​ទី​៨​ ​មិថុនា​ និង​ថ្ងៃ​ទី​១០ ​មិថុនា​ ប៉ះ​មីយ៉ាន់ម៉ា៕

រាយការណ៍៖ ម៉ឺន រស្មី​​
ប្រពភពី​ ៖ Sabay
Previous
Next Post »