ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 9 សម្រាប់ដំណើរការលើឧបករណ៍ចល័ត (mobile OS) ទើបតែត្រូវបានក្រុមហ៊ុន Apple ប្រកាស និងណែនាំជាផ្លូវការកាលពីយប់មិញនៅក្នុងព្រឹត្តិការណ៍ WWDC ប្រចាំឆ្នាំ២០១៥ ហើយ។ iOS 9 នឹងកាន់តែពិសេស ត្រូវបានក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកាន់តែល្អជាងមុនទៅលើមុខងារមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធសុវត្ថិភាព អាយុកាលនៃថ្មប្រើបានរឹតតែយូរ មុខងារ Siri និងមុខងារជាច្រើនផ្សេងទៀត។
អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្ម Software របស់ Apple លោក Craig Federighi បានធ្វើបទបង្ហាញនូវមុខងារថ្មីៗរបស់ iOS 9។ យោងតាមក្រុមហ៊ុន Apple ឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការថ្មី នេះ នឹងជួយសន្សំសំចៃថ្មឧបករណ៍ iDevice បានមួយកម្រិត បង្កើនសមត្ថភាពដំណើរការ (performance) ល្អជាងមុន ប្រព័ន្ធសុវត្ថិភាពរឹតតែខ្ពស់ និងមានការកែលំអទៅលើទម្រង់ User Interface ដោតផ្ដោតលើកម្មវិធីដែលទទួលបានការពេញនិយមប្រើញឹកញាប់។
ខាងក្រោមនេះគឺជាមុខងារសំខាន់ៗចំនួន៥ ដែលត្រូវបាន Apple ធ្វើបច្ចុប្បន្នភាពទៅលើ iOS 9៖
១) មានការកែលំអច្រើនទៅលើមុខងារ Siri
Siri ត្រូវបានកែលំអរឹតតែប្រសើរជាងនៅលើ iOS 8។ អ្វីដែលសំខាន់នោះ គឺ Apple បានបញ្ចូលមុខងារថ្មីមួយឈ្មោះថា “Proactive Assistant” ទៅលើ Siri ក្នុង iOS 9។ មុខងារ Proactive Assistant មានលក្ខណៈដូចទៅនឹងមុខងារ Google Now របស់ Google ដែរ។ ដូច្នេះ Siri នឹងបម្រើទុកមុន ស្របទៅតាមព័ត៌មាន និងប្រតិបត្តិការមុខងារដោយមិនចាំបាច់ ទទួលបានសកម្មភាពពីអ្នកប្រើនោះឡើយ។
ឧទាហរណ៍៖ មុខងារ Proactive Assistant ថ្មីរបស់ siri នឹងប្រាប់អ្នកប្រើឱ្យដឹងនូវការណាត់ជួបដែលជិតមកដល់ និងប្រាប់ឱ្យបើកកម្មវិធីទៅតាមពេលកំណត់ជាក់លាក់ប្រចាំថ្ងៃជាដើម។ ការបញ្ជាក់ពីកម្មវិធី (app) នឹងបង្ហាញនៅផ្នែកខាងខាងក្រោម និងខាងឆ្វេងនៃ lock screen ហើយថែមទាំងមានទំព័រស្វែងរក Spotlight ថ្មីនៅលើ iOS 9 ថែមទៀត។
២) មុខងារបង់ប្រាក់តាមទូរស័ព្ទ Apple Pay កាន់តែមានប្រសិទ្ធភាពខ្ពស់
Apple បានបន្ថែមការគាំទ្រសម្រាប់ប្រើជាមួយកាតឥណទាន (credit cards) កាតរង្វាន់ (reward card) និងកាតសមាជិក (membership card)។ មានន័យថា អ្នកនឹងមិនចាំបាច់នាំយកកាតទាំងនោះតាមខ្លួន និងមិនពិបាកហុចកាតទៅឱ្យអ្នកគិតលុយដើម្បីទូទាត់ប្រាក់ដូចមុននោះទេ គឺគ្រាន់តែប្រើមុខងារ Apple Pay ដែលនៅក្នុង iOS 9 ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះមុខងារពិសេសនេះថា Wallet។ Apple កំពុងអភិវឌ្ឍមុខងារ Apple Pay ដែលគាំទ្រការប្រើជាមួយម៉ាស៊ីនអានកាត (Card reader) ដែលអាចត្រូវបានប្រើនៅក្នុងអាជីវកម្មខ្នាតតូច។
Apple បានបន្ថែមការគាំទ្រសម្រាប់ប្រើជាមួយកាតឥណទាន (credit cards) កាតរង្វាន់ (reward card) និងកាតសមាជិក (membership card)។ មានន័យថា អ្នកនឹងមិនចាំបាច់នាំយកកាតទាំងនោះតាមខ្លួន និងមិនពិបាកហុចកាតទៅឱ្យអ្នកគិតលុយដើម្បីទូទាត់ប្រាក់ដូចមុននោះទេ គឺគ្រាន់តែប្រើមុខងារ Apple Pay ដែលនៅក្នុង iOS 9 ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះមុខងារពិសេសនេះថា Wallet។ Apple កំពុងអភិវឌ្ឍមុខងារ Apple Pay ដែលគាំទ្រការប្រើជាមួយម៉ាស៊ីនអានកាត (Card reader) ដែលអាចត្រូវបានប្រើនៅក្នុងអាជីវកម្មខ្នាតតូច។
៣) ទទួលបានការធ្វើបច្ចុប្បន្នភាពយ៉ាងច្រើនទៅលើកម្មវិធីនៅលើ iOS 9 ព្រមជាមួយកម្មវិធីថ្មីៗខ្លះទៀត
អ្នកអាចកត់ចំណាំ ឥឡូវនេះ iOS 9 មាននូវ toolbar និងបញ្ជី built-in check list។ ក្រៅពីនេះ នៅមានកម្មវិធីកាមេរ៉ាល្អជាងមុន កម្មវិធីផែនទី (Apple Maps) ត្រូវបានបន្ថែមព័ត៌មាន update ថ្មីៗ ដើម្បីបង្ហាញផ្លូវបានរឹតតែប្រសើរ។ កម្មវិធីថែមទាំងបង្ហាញនូវទិសដៅជាក់លាក់ក្នុងដំណើរឆ្ពោះទៅកាន់បានយ៉ាងត្រឹមត្រូវ មិនតាមធ្វើដំណើរថ្មើរជើង ឬតាមរថយន្ត។
អ្នកអាចកត់ចំណាំ ឥឡូវនេះ iOS 9 មាននូវ toolbar និងបញ្ជី built-in check list។ ក្រៅពីនេះ នៅមានកម្មវិធីកាមេរ៉ាល្អជាងមុន កម្មវិធីផែនទី (Apple Maps) ត្រូវបានបន្ថែមព័ត៌មាន update ថ្មីៗ ដើម្បីបង្ហាញផ្លូវបានរឹតតែប្រសើរ។ កម្មវិធីថែមទាំងបង្ហាញនូវទិសដៅជាក់លាក់ក្នុងដំណើរឆ្ពោះទៅកាន់បានយ៉ាងត្រឹមត្រូវ មិនតាមធ្វើដំណើរថ្មើរជើង ឬតាមរថយន្ត។
ក្នុងនោះ កម្មវិធី Newsstand ត្រូវបានកែលំអ និងបានប្ដូរឈ្មោះថ្មីទៅជា News វិញ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើក្នុងការអានមាតិកាព័ត៌មានថ្មីៗពីប្រភពព័ត៌មានកាន់តែច្រើនសំបូរបែប ជាមួយទម្រង់ Interface ស្អាតស្រួលមើល។
ចំណែក Move To iOS ក៏ជាកម្មវិធីថ្មីមួយទើបតែត្រូវបាន Apple បញ្ចូលទៅលើ iOS 9 ផងដែរ។ កម្មវិធីនេះមានលក្ខណៈពិសេសត្រង់ថា អ្នកដែលកំពុងប្រើកម្មវិធី (app) នៅលើទូរស័ព្ទ Android គឺអាចធ្វើការប្ដូរ (move) ព័ត៌មាន (information) របស់គេឆ្លងពី Android ទៅ iPhone ឬ iPad ថ្មីបាន។ កម្មវិធីនេះ អាចផ្ទេរបានដូចជា បញ្ជីទំនាក់ទំនង (contact) ប្រវត្តិសារ (message history) រូបថត វីដេអូ bookmark គណនីអ៊ីមែល calendars រូប wallpaper, DRM-free music និង books ជាដើម។
៤) មុខងារ iPad multitasking និងជាច្រើនទៀត
Apple ក៏បានធ្វើបច្ចុប្បន្នភាពទៅលើមុខងារ iOS 9 សម្រាប់ដំណើរលើ iPad ផងដែរ។ ក្នុងនោះក៏មានផ្នែកនៃ shortcuts ថ្មីនៅលើ keyboard ផងដែរ ដែលអាចឱ្យគេប្រើមុខងារ copy/paste បានរហ័ស។ ក្រៅពីនេះ គេក៏អាចចុច touch លើ keyboard ជាមួយម្រាមដៃពីរ ដើម្បីដំណើរការ trackpad ដូច្នេះអ្នកប្រើ អាចប្ដូរ cursor ដោយមិនចាំបាច់ចាកចេញពីទីតាំងដែលខ្លួនកំពុងវាយអក្សរឡើយ។
ចំណែកមុខងារ Multitasking សម្រាប់ដំណើរការនៅលើ iPad ក៏ត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើ iOS 9 ផងដែរ។ ក្នុងនោះមាននូវទម្រង់កម្មវិធី app switcher ថ្មី មុខងារ “slide over” ដែលអនុញ្ញាតឱ្យអ្នកបើក slide កម្មវិធី (app) ថ្មីៗនៅលើអេក្រង់ (screen) ហើយ “”split view” អនុញ្ញាតឱ្យអ្នកបើកមើលកម្មវិធីចម្រុះ (multiple app) នៅលើ screen ក្នុងពេលតែមួយ ហើយដំណើរការបានទាំងពីរ។
នៅមានមុខងារគួរឱ្យចាប់អារម្មណ៍ថ្មីមួយទៀតគឺ picture-in-picture ដែលអនុញ្ញាតឱ្យអ្នកបើកមើល (display) ជាទម្រង់ thumbnail នៃវីដេអូមួយនៅផ្នែកកំពូល (on top) នៃកម្មវិធី។
៥) Low Power Mode
នេះគឺជាមុខងារថ្មីមួយទៀត ដែលមានលក្ខណៈ ពិសេសអាចបន្ថែមអាយុកាលនៃថ្មឱ្យប្រើបានរយៈពេលយូរជាងមុន រហូតដល់ ៣ម៉ោង នៅពេលអ្នកបើកដំណើរការមុខងារនេះ។ មុខងារនេះមានលក្ខណៈស្រដៀងទៅនឹងមុខងារដែលផ្ដល់ដោយ Samsung និង HTC ប៉ុន្តែមិនដូចទាំងស្រុងឡើយ។
នេះគឺជាមុខងារថ្មីមួយទៀត ដែលមានលក្ខណៈ ពិសេសអាចបន្ថែមអាយុកាលនៃថ្មឱ្យប្រើបានរយៈពេលយូរជាងមុន រហូតដល់ ៣ម៉ោង នៅពេលអ្នកបើកដំណើរការមុខងារនេះ។ មុខងារនេះមានលក្ខណៈស្រដៀងទៅនឹងមុខងារដែលផ្ដល់ដោយ Samsung និង HTC ប៉ុន្តែមិនដូចទាំងស្រុងឡើយ។
ក្រៅពីលក្ខណៈពិសេសសំខាន់ៗ ៥ចំណុចខាងលើហើយ ក្រុមហ៊ុន Apple ក៏បានធ្វើបច្ចុប្បន្នភាពទៅលើមុខងារជាច្រើនទៀតខាងក្រោម៖
-OCR accessory setup
-Search extensibility
-Audio unit extension
-VPN plug-in extension
-Swift 2
-Map customization
-Direct document
-UI testing in Xcode
-Notification actions
-Third-party notifications
-Sensor profile
-App thinning
-Motorized windows profile
-Flyover and Walkthrough
-New Health data types
-Code coverage
-Gaming APIs
-Automated shades profile
-Layout guide
-Shortcut Bar
-Object-oriented Contacts
-New multitasking APIs
-New HomeKit profiles
-iCloud open in place
-Home security profile
-Storyboard references
-App transport security API
-Stack view
-Wireless CarPlay
-HomeKit iCloud remote access
-Search extensibility
-Audio unit extension
-VPN plug-in extension
-Swift 2
-Map customization
-Direct document
-UI testing in Xcode
-Notification actions
-Third-party notifications
-Sensor profile
-App thinning
-Motorized windows profile
-Flyover and Walkthrough
-New Health data types
-Code coverage
-Gaming APIs
-Automated shades profile
-Layout guide
-Shortcut Bar
-Object-oriented Contacts
-New multitasking APIs
-New HomeKit profiles
-iCloud open in place
-Home security profile
-Storyboard references
-App transport security API
-Stack view
-Wireless CarPlay
-HomeKit iCloud remote access
ប្រព័ន្ធប្រតិបត្តិការចុងក្រោយ iOS 9 នឹងអាចដំណើរការបាននៅលើ៖ iPad 2, iPad 3, iPad 4, iPad Air, iPad Air 2, iPad mini, iPad mini 2, iPad mini 3, iPhone 4S, iPhone 5, iPhone 5C, iPhone 5S, iPhone 6, iPhone 6S, iPod touch 5៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ macworld, ign
Sign up here with your email
Conversion Conversion Emoticon Emoticon