[ព័ត៌មាន] ក្រុមបំបែកកូដ TaiG ថា ក្រុមខ្លួន នឹងផ្តោតលើ ការ Jailbreak iOS 9 ជាជាង iOS 8.3/8.4

TaiG iOS 9 Jailbreakខណៈដែល ក្រុមបំបែកកូដ Pangu បានធ្វើបទបង្ហាញ ពីការ Jailbreak iOS 8.3 កាលពីពេលថ្មីៗនេះ នៅឯ ទីក្រុង សៀងហៃ ក្រុមបំបែកកូដ មួយក្រុមទៀត គឺក្រុម TaiG បានប្រាប់ថា ខ្លួន គ្មានគំរោង បញ្ចេញកម្មវិធី Jailbreak iOS 8.3/8.4 នោះទេ ប៉ុន្តែ នឹងផ្តោតសំខាន់ ទៅលើ ការ Jailbreak iOS 9 វិញ… នេះបើតាម បទសម្ភាស រវាង ប្រធានក្រុម TaiG លោក Ray Xie និង វិុបសាយ iDigitalTimes។ គួររំលឹកថា ក្រុម TaiG គឺជា ក្រុមដែលនៅពីក្រោយ កម្មវិធី TaiG ដែលអាចប្រើ Jailbreak 8.0-8.1.2។

Ray Xie_TaiG Team Leader
លោក Ray Xie ប្រធានក្រុមបំបែកកូដ TaiG
ទាក់ទងនឹង នាឡិកាឆ្លាតវ៉ៃ Apple Watch វិញ Xie បានអោយដឹងថា ក្រុមលោក មិនចាប់អារម្មណ៍ នឹងបង្កើត កម្មវិធីសំរាប់ Jailbreak នាឡិកា Apple Watch ទេ ព្រោះវា ជា ផលិតផលថ្មី ហើយណាមួយ លោក មិនទាន់ដឹងពី ទំហំតំរូវការ របស់ នាឡិកានេះ នៅឡើយទេ។ ដូចនេះ វាមិនទាន់ច្បាស់ទេថា តើ វាចាំបាច់ ប៉ុណ្ណា ក្នុងការ បង្កើត កម្មវិធី Jailbreak វា។
ប្រធានក្រុមម្នាក់នេះ បានបន្តថា ការផ្តោតសំខាន់ទៅលើ ការ Jailbreak iOS 9 គឺជា ការសំរេចចិត្តបែបឡូសិុកមួយ ព្រោះ កំណែទំរង់នេះ នឹងមាន ការផ្លាស់ប្តូរចម្បង និងសំខាន់ សំរាប់ប្រព័ន្ធ iOS។ ហើយ វា នឹងមានការលំបាកខ្លាំង ក្នុងការ Jailbreak បើសិនជា ដំណឹងលេចលឺ ពីមុខងារ ការពារការហែកគុក “RootLess” របស់ Apple គឺជា រឿងពិត៕

Previous
Next Post »