ការចាប់ផ្ដើមមុន គឺសំដៅលើការបបួលគេទៅញ៉ាំអី ការសុំលេខទូរសព្ទ និងការសារភាពស្នេហ៍មុនខាងប្រុស។ នារីៗជាច្រើននៅតែមិនទាន់មានទំនុកចិត្តថា បើយើងជាអ្នកចាប់ផ្ដើមក្នុងទំនាក់ទំនងនេះមុន ខាងប្រុសគេអាចគិតយើងក្នុងផ្លូវអាក្រក់ឬក៏អត់? ដោយសារតែការភ័យខ្លាចបែបនេះហើយ ទើបនារីភាគច្រើនមិនសូវហ៊ានចាប់ផ្ដើម រង់ចាំទាល់តែភាគីម្ខាងទៀតធ្វើវាមុន។ ចុះបើខាងស្រីក៏មិនហ៊ាន ហើយខាងប្រុសក៏ស្ទាក់ស្ទើរ ពួកគេត្រូវនៅបែបនេះរហូតឬ? ហើយបើស្រីៗជាអ្នកចាត់ការមុន ប្រុសគិតម៉េចដែរ?
១. មនុស្សប្រុសមួយចំនួនចូលចិត្តនារីដែលហ៊ានចាប់ផ្ដើមមុន ព្រោះយល់ថា៖
– នាងជានារីដែលមានជំនឿចិត្តខ្ពស់៖
បុរសភាគច្រើនពេញចិត្តនារីដែលមានជំនឿចិត្តលើខ្លួនឯង ជាជាងរង់ចាំពឹងផ្អែកតែខាងបុរស។ បើគ្រាន់តែនាងជាអ្នកសុំលេខទូរសព្ទមុន ចាប់ផ្ដើមការសន្ទនាមុន ឬសារភាពថាស្រលាញ់មុន គឺគ្មានអ្វីខុសឆ្គងទេ ព្រោះវាបង្ហាញថានាងមិនខ្លាចនឹងលទ្ធផលដែលនាងនឹងទទួលបានមកវិញ។
-បុរសដែលអៀនច្រើន ចូលចិត្តនារីដែលក្លាហាន៖
វាជាការពិតដែលភាគច្រើនរឿងស្នេហា ខាងប្រុសជាអ្នកចាប់ផ្ដើមមុន តែចំពោះបុរសខ្លះ ការហាមាត់សារភាពស្នេហ៍ ឬធ្វើអ្វីដែលការចាប់ផ្ដើមឱ្យនាងយល់អារម្មណ៍ អាចជារឿងពិបាកបន្តិច ព្រោះគេជាមនុស្សអៀនច្រើន។ ដូចនេះ បើនាងអាចចាប់ផ្ដើមមុន វាក៏ជាការប្រសើរដែរ។
– ជំនឿចិត្តធ្វើឱ្យនារីមើលទៅកាន់តែសិចស៊ី៖
មិនខ្វល់ថាលទ្ធផលយ៉ាងណាទេ តែនៅពេលនារីម្នាក់បញ្ចេញភាពក្លាហានរបស់ខ្លួន នាងមើលទៅពិតជាសិចស៊ីខ្លាំងណាស់ក្នុងកែវភ្នែកបុរស។ វាគ្មានអ្វីដែលអស្ចារ្យជាងនេះ នៅពេលនារីម្នាក់ដឹងពីអ្វីដែលនាងចង់បាន ហើយហ៊ានធ្វើវានោះទេ។
២. មនុស្សប្រុសមួយចំនួនទៀត មិនចង់បាននារីដែលហ៊ានចាប់ផ្ដើមមុន ព្រោះតែ៖
- នាងមើលទៅមិនសមជានារី៖
២. មនុស្សប្រុសមួយចំនួនទៀត មិនចង់បាននារីដែលហ៊ានចាប់ផ្ដើមមុន ព្រោះតែ៖
- នាងមើលទៅមិនសមជានារី៖
ព្រោះតែធម្មជាតិនៃនារី គឺមានការអៀនខ្មាស មិនសូវហ៊ានបើកចំហក្នុងរឿងស្នេហា ដូចនេះ បើនាងហ៊ានតែហាមាត់និយាយពីអារម្មណ៍ខ្លួនប្រាប់បុរសប្រភេទនេះ គេច្បាស់ជាគិតអ្នកក្នុងផ្លូវអាក្រក់ទៅវិញ។
- គេជាប្រភេទបុរសដែលចាស់គំរឹល៖
ពាក្យថាចាស់គំរឹលទីនេះ គឺបុរសដែលតែងតែចូលចិត្តចាំបើកទ្វារឡានឱ្យនាង ជាអ្នកបបួលនាងចេញក្រៅ ឬហាមាត់ធ្វើអ្វីមួយមុននារីក្នុងរឿងស្នេហារបស់ពួកគេ។ គេមិនចង់ឱ្យនាងធ្វើអ្វីមុនទេ ព្រោះតែខ្លាចនាងអៀន ឬពិបាក ឬម្យ៉ាងទៀត ខ្លាចនាងគិតថាគេជាមនុស្សអន់ មិនហ៊ានចាប់ផ្ដើមមុនក៏ថាបាន។
ចុះសុភាពបុរសៗ របស់ Sabay យល់យ៉ាងណាដែរ បើស្រីៗចាប់ផ្ដើមមុន?
ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ Lovepanky
ប្រភព៖ Lovepanky
Sign up here with your email
Conversion Conversion Emoticon Emoticon