ថ្មីៗនេះមានអ៊ីមែលផ្ទៃក្នុងមួយបែកធ្លាយពីក្រុមហ៊ុនទូរគមនាគមន៍ Vodafone របស់អង់គ្លេសបានបង្ហាញថា ទូរសព្ទ Smartphone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នឹងដាក់លក់នៅក្នុងទី២៥ ខែកញ្ញា ជាមួយនឹងការកុម្ម៉ង់ទិញមុននឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញាតទៅ។
តាមអ៊ីមែលដែលត្រូវបានឃើញដោយសារព័ត៌មាន Mobile News បានឲ្យដឹងថា iPhone ថ្មីនោះគឺពុំបានបញ្ជាក់ពីឈ្មោះ ម៉ូដែលពិតរបស់វានៅឡើយនោះទេ ប៉ុន្តែតាមការប៉ាន់ស្មានមុខជា iPhone 6s ឬ iPhone 7។
iPhone 6s និង 6s Plus គឺត្រូវបានគេរំពឹងទុកថា នឹងមានលក្ខណៈសម្បត្តិស្រដៀងទៅនឹងម៉ូដែល iPhone 6 និង 6 Plus។ ប៉ុន្តែតាមអ្នកវិភាគលោក Ming-Chi Kuo របស់ក្រុមហ៊ុន KGI Securities បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបន្ថែមពណ៌ថ្មីគឺពណ៌ទឹកតែ (Rose Gold) ដូចទៅនឹងពណ៌ Apple Watch ដែរ។
ចំពោះការ Upgrade នៅផ្ទៃខាងក្នុងវិញគឺត្រូវបានគេរំពឹងទុកថា នឹងបំពាក់ដោយកាម៉េរាមានទំហំធំ 12 MP ដែលមានកម្រិតគុណភាពរូបភាពដូចទៅនឹងកាមេរ៉ាប្រភេទ DSLR ដែរ។ បន្ថែមទៀតនោះ iPhone ជំនាន់ថ្មីនេះនឹងមាន RAM ទំហំ 2GB ប្រព័ន្ធសាកថ្ម Wireless កញ្ចក់ការពារអេក្រង់ប្រភេទ Sapphire glass , CPU ប្រភេទថ្មីគឺ A9 មានល្បឿនលឿន និងបច្ចេកវិទ្យា Taptic Engine ព្រមទាំង Force Touch ដែលមាននៅលើ MacBook និង Apple Watch ក៏ត្រូវបានដាក់បញ្ចូលផងដែរ៕
ប្រែសម្រួល៖ សំនៀង
ប្រភព៖ Telegraph, Daillymail
Sign up here with your email
Conversion Conversion Emoticon Emoticon