ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U-23)ត្រូវប៉ះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី(U-23)ដែលជាការប្រកួតលើកទីពីរដូចគ្នាក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Jalan Besar Stadium វេលាម៉ោង៧:៣០នាទី(ម៉ោងនៅកម្ពុជា)។ កាលប្រកួតលើកទី១ក្រុមកម្ពុជាបានយកឈ្នះក្រុមហ្វីលីពីន ៣-១ ប៉ុន្តែក្រុមឥណ្ឌូណេស៊ីបានចាញ់ក្រុមមីយ៉ាន់ម៉ា ៤-២។ ចាំមើលក្រុមណានឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតលើកទីពីរនេះ?
សំដីរបស់គ្រូបង្វឹក
លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជាបាននិយាយបន្ទាប់ពីក្រុមរបស់លោកឈ្នះហ្វីលីពីនថា លទ្ធផលលើក្រុមហ្វីលីពីន៣-១នឹងកាន់តែធ្វើឲ្យកូនក្រុមរបស់លោកមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងសម្រាប់ការប្រកួតបន្ទាប់។

ចំណែកលោក Aji Santoso គ្រូបង្វឹកក្រុមឥណ្ឌូណេស៊ីបានប្រាប់ Football News Channel ថា មីយ៉ាន់ម៉ាជាក្រុមខ្លាំងមួយនៅក្នុងពូលដែលកូនក្រុមរបស់លោកបរាជ័យកាលពីប្រកួតលើកទី១ តែសម្រាប់ការប្រកួតលើកទីពីរប៉ះក្រុមកម្ពុជា កូនក្រុមរបស់លោកត្រូវប្រឹងដើម្បីយកឈ្នះឲ្យបាន។
ក្រុម U-23 ឥណ្ឌូណេស៊ី
កីឡាករ
ក្រុម U-23 កម្ពុជាជួបបញ្ហារបួសពីរនាក់គឺ ណុប តុលា របួសពេលក្រុមកម្ពុជាឈ្នះហ្វីលីពីន៣-១ ដែលពេលនេះមិនប្រាកដថា ចូលលេងបាននោះទេ ខណៈភួង សុខសាណា ក៏មិនប្រាកដថាចូលលេងបានដែរសាររបួសពេលហ្វឹកហាត់កាលពីម្សិលមិញ។ ខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម កែវ សុខផេង និង ឈិន ឈឿន អាចជាប់ជម្រើសដំបូងដដែល ប៉ុន្តែតារាឆ្នើម ចាន់ វឌ្ឍនាកា ទំនងជានៅតែបម្រុងដូចប្រកួតទី១។

ចំពោះក្រុម U-23 ឥណ្ឌូណេស៊ី វិញមិនមានជួបបញ្ហាកីឡាករទេដោយកូនក្រុមរបស់លោក Aji Santoso កំពុងផ្ទង់ស្មារតីសម្រាប់ការប្រកួតនឹងក្រុមកម្ពុជាយប់នេះ ដោយសារមានបញ្ហាផ្លូវចិត្តខ្លះៗពីព្រោះក្រុមឈុតធំរបស់ពួកគេត្រូវបានពិន័យដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)មិនឲ្យលេងក្នុងយុទ្ធនាការជម្រុះបាល់ទាត់ពិភពលោក។ ខ្សែប្រយុទ្ធ Paulo Sitanggang, Adam Alis Setyano និង Muchlis Hadi Ning Syaifulloh នៅតែជាតួដ៏សំខាន់របស់ពួកគេ។
៤ប្រកួតផ្លូវការរបស់ក្រុមទាំងពីរកន្លងមក
| ||||||
U-23 កម្ពុជា
|
U-23 ឥណ្ឌូណេស៊ី
| |||||
U-23 កម្ពុជា | ៣-១ | ហ្វីលីពីន | U-23 ឥណ្ឌូណេស៊ី | ២-៤ | មីយ៉ាន់ម៉ា | |
U-23 កម្ពុជា | ៣-១ | ហ្វីលីពីន | U-23 ឥណ្ឌូណេស៊ី | ៥-០ | ទីម័រខាងកើត | |
U-23 កម្ពុជា | ១-៤ | កូរ៉េខាងជើង | U-23 ឥណ្ឌូណេស៊ី | ២-០ | ប្រ៊ុយណេ | |
U-23 កម្ពុជា | ១-២ | ថៃ | U-23 ឥណ្ឌូណេស៊ី | ០-៤ | កូរ៉េខាងត្បូង | |
ជួបគ្នា២លើកចុងក្រោយនៅស៊ីហ្គេម
| ||||||
២០១៣ | U-23 កម្ពុជា | ០-១ | U-23 ឥណ្ឌូណេស៊ី | |||
២០១១ | U-23 កម្ពុជា | ០-៦ | U-23 ឥណ្ឌូណេស៊ី |
អត្ថបទ៖ ជាន ចាន់រ៉ា
ប្រពភពី ៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon