អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែអំពិល ដែលយើង​គ្រប់គ្នា​គិតមិនដល់

ការសិក្សាបាន​បង្ហាញឲ្យដឹងថា អំពិលមាន​សមត្ថភាព​អស្ចារ្យក្នុងការ​ព្យាបាល​ ជំងឺរាកមួល, ឈឺពោះ, ជំងឺគ្រុន, រាគ, ប្រមេះ, ប៉ារ៉ាស៊ីត, ការ​ទល់លាមក និងជំងឺភ្នែក។
លើសពីនេះទៅទៀត អំពិល​មាន​ផ្ទុក​សារធាតុដែលប្រឆាំងនឹងអុកស៊ីតកម្ម, ប្រឆាំង​នឹងមេរោគ, ជួយព្យាបាលរបួស និង​ប្រឆាំង​ជាតិ​ពិស។ ជាពិសេស​វាមាន​ប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​នឹងជំងឺគ្រុនចាញ់, ជំងឺទឹកនោមផ្អែម និងជំងឺហឺតផង។
ជាមួយគ្នា​នេះ​ផងដែរ ​ផ្លែអំពិលត្រូវបាន​គេ​ប្រើជាយូរមក​ហើយ​ក្នុងការព្យាបាល​ រំលាយ​អាហារ, បន្ថយអាការៈមិនស្រួលក្នុងក្រពះ, ព្យាបាល​ជំងឺទឹកប្រមាត់ ហើយ​ក៏អាចប្រើ​ជាថ្នាមបញ្ចុះ។ អំពិលក៏មាន​ផ្ទុកបរិមាណ​ដ៏ធំនៃទឹកអាស៊ី tartaric ជាពិសេស​សារធាតុប្រឆាំងនឹង​អុកស៊ីតកម្ម​ដ៏មាន​ឥទ្ធិពល​ក្នុងការបំផ្លាញ់​រ៉ាឌីកាល់សេរី។
អំពិល​មាន​ផ្ទុកនូវសារធាតុ​រ៉ែ​ជាច្រើន​ដូចជា៖ ប៉ូតាស្យូម, កាលស្យូម, ជាតិដែក, ស័ង្កសី និងទង់ដែង។ ប៉ូតាស្យូម មាន​ភាព​ចាំបាច់​សម្រាប់​សម្ពាធឈាម និចង្វាក់បេះដូង ចំណែក​ឯជាតិ​ដែក មាន​សារៈសំខាន់ក្នុងការផលិត​កោសិកាគ្រាប់ឈាមក្រហម។
សរុបមកវិញ​អំពិលមាន​ប្រសិទ្ធិភាព​ក្នុងការព្យាបាល​សុខភាព​បាន​ច្រើន​មុខ នេះហើយ​ជាមូលហេតុ​ដែលគេ​ប្រើយ៉ាង​ទូលំទូលាយ​ រួមទាំង​បញ្ហា​សសៃឈាមបេះដូង ក៏ដូចជា​បញ្ហា​ក្រពះ និងប្រព័ន្ធរំលាយ​អាហារ។ ដូច្នេះ​ហើយ អ្នកគួរតែមាន​ទម្លាប់​បញ្ចូលអំពិល​ទៅក្នុងរបបអាហារ​ជាប្រចាំ​ដើម្បី​កែលម្អសុខមាលភាព​របស់អ្នក៕
ប្រភព៖ healthyfoodhouse
Previous
Next Post »