គ្រូ​បង្វឹក​ក្រុម​នៅ​ឥណ្ឌា​ប្រាប់​ Juventus ​ពី​វិធី​បិទ​ Messi ​នៅ​យប់​នេះ

លោក Marco Materazzi ​អ្នក​ចាត់​ការ​ក្រុម Chennaiyin FC ​របស់​ឥណ្ឌា​បាន​ប្រាប់​ទៅ​ក្រុម Juventus ​ថា​ ប្រសិន​បើ​ចង់​បិទ​ខ្សែ​ប្រយុទ្ធ Lionel Messi ​មាន​តែ​វិធី​មួយ​គត់​គឺ​បង្ក​កំហុស​ទៅ​លើ​កីឡាករ​រូប​នេះ​តែ​ម្ដង។

lionel-messi-barcelona-athletic-bilbao-copa-del-rey-camp-nou-30052015_9wuv4b4mosz21c4li3o3vhaig


លោក Marco Materazzi ​ជា​អតីត​ខ្សែ​ការពារ​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ហើយ​ពេល​បច្ចុប្បន្ន​នេះ​រូប​លោក​កំពុង​តែ​ដឹក​នាំ​ក្រុម​បាល់ទាត់ Chennaiyin FC ​របស់​ប្រទេស​ឥណ្ឌា​។ ក្នុង​បទ​សម្ភាសន៍​ជាមួយ Goal ​បុរស​វ័យ​៤១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ពី​រឿង​​បិទ​​កីឡាករ Messi ​ថា៖ “​គំនិត​របស់​ខ្ញុំ អ្នក​គួរ​តែ​បន់​ដល់​ព្រះ​ជា​ម្ចាស់​ ហើយ​បន្ទាប់​មក​បង្ក​កំហុស​ទៅ​លើ​គាត់​តែ​ម្ដង​ដើម្បី​ទប់​ការ​ញាក់​បាល់​របស់​គាត់។ Messi ​ជា​កីឡាករ​ប្ដូរ​ទម្រង់​លេង​រហូត​មិន​ដូច​កីឡាករ​ផ្សេង​ទេ ហើយ​ប្រសិន​បើ Juventus ​អាច​បិទ​គាត់​ជាប់​នោះ​នឹង​មាន​ឱកាស​ច្រើន”។

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​រវាង​ក្រុម​យក្ស​អេស្ប៉ាញ Barcelona ​និង​ក្រុម​យក្ស​អ៊ីតាលី Juventus ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ។ ចាំ​មើល​ក្រុម Juventus ​អាច​មាន​វិធី​សាស្ត្រ​បិទ​ម្ចាស់​ពាន Ballon d’Or ​៤​សម័យ​រូប​នេះ​បាន​ឬ​អត់? ហើយ​តើ​នរណា​ជា​ម្ចាស់​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ?

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ Goal

Previous
Next Post »