Tweak Power Saving Mode អាច​អោយ Device របស់​លោក​អ្នក​កាន់​ថ្ម​បាន​យូរ​ដូច iOS 9 នៅ​លើប្រតិបត្តិការ iOS 8

ប្រិយមិត្តប្រហែលជាបាន ដឹងអំពី iOS 9 រួចមកហើយដែលទើប នឹងចេញអោយធ្វើការ ប្រើប្រាស់តេស្តសាកល្បងនេះ ដែលវាមានមុខងារ មួយដែលអាចធ្វើ ការពង្រីកថាមពល នៃជីវិតរបស់ថ្ម អោយកាន់បានរហូតដល់ទៅ ជិត 3ម៉ោងឯណោះ ដែលមុខងារនេះ វានឹងធ្វើការបិទនៅមុខងារ ដែលស៊ីថ្ម មួយចំនួនចោលដោយ ស្វ័យប្រវត្តិ ហើយទទួលបានការគាំទ្រជាច្រើន ពីសំណាក់ប្រិយមិត្ត ដែលធ្វើការតេស្តសាកល្បង ចំពោះ ប្រតិបត្តិការ iOS 9។
cover
លោកអ្នកប្រាកដជាយល់ជ្រាបថា ការ Jailbreak វាពិតជាអាចអោយ ថ្មយើងចុះខ្សោយជាងមុន ដោយសារតែ ការរត់ Process របស់ Tweak ផ្សេងៗ ការលេងស្តាយ ឬ Tweak ដែលរត់លក្ខណៈ ជា Background តែម្តង ទន្ទឹមនឹងនេះ ក្រុម Developer បង្កើត Tweak ក៏បានរួមកំនិតគ្នាក្នុងការ បង្កើត Tweak មួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 8 ដែល Jailbreak រួចរាល់ ដែលវាមានមុខងារ សម្រាប់អោយថ្ម របស់លោកអ្នក កាន់បានយូរជាងមុន ដូច iOS 9 អញ្ចឺងដែរ មានឈ្មោះថា Tweak Power Saving Mode វាគឺជា Mode មួយដែលអាចរក្សាថ្មរបស់លោកអ្នក កាន់បានយូរជាងមុន នៅពេលដែល Device របស់លោកអ្នក ជិតអស់ថ្ម លោកអ្នកអាចប្រើប្រាស់ មុខងារនេះ តាមរយៈ Tweak នេះបាន វានឹងធ្វើការ បិទមុខងារ បន្ថយពន្លឺ ឬ កម្មវិធីដែលកំពុងរត់ផ្សេងៗ ដោយស្វ័យលើសពីនេះ ទៅទៀត ប្រសិនបើលោកអ្នក បានបើកមុខងារនេះ ប្រើប្រាស់ នៅពេលដែលលោកអ្នក បើក អ៊ីនធ័រណេត ឬ Wifi ហើយធ្វើការ ចាក់សោរ វានឹងបិទ ដោយស្វ័យប្រវត្តិផងដែរ និងមានមុខងារសន្សំថ្មអោយមាន ថាមពលបានយូរជាងមុនកាន់តែច្រើន។ តោះសាកល្បងធ្វើការ តម្លើង Tweak នេះទាំងអស់គ្នា សម្រាប់ប្រិយមិត្ត ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8 ដែល Jailbreak រួចរាល់។
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់3
  • Device របស់លោកអ្នក ត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និងមាន Cydia រួចជាស្រេច



វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.hackyouriphone.org
  • ប្រិសិនបើលោកអ្នក មាន Source នេះរួចរាល់ សូមធ្វើការ Refresh ជាមុនសិន​
  • ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់ សូមធ្វើការស្វែងរក Power Saver Mode និងធ្វើការ តម្លើង រួច Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នក ឡើងវិញ
  • នៅពេលដែលលោកអ្នក ចង់ប្រើប្រាស់មុខងារ នេះ​សូមចូលទៅកាន់ Setting > General > Usage > Battery Usage > បើកមុខងារ Power Saving Mode ជាការស្រេច






អាយធីខ្មែរបានធ្វើការ តេស្តសាកល្បងរួចរាល់ហើយ ឃើញថា Tweak នេះវាពិតជាមានលក្ខណៈ ពិសេស ដែលអាចជួយ រក្សាថាមពលថ្ម របស់យើងបានយូរ ពិតប្រាកដមែន។ ជាចុងក្រោយអាយធីខ្មែរសូម ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ប្រិយមិត្ត ដែលតែងតែ គាំទ្រដល់ក្រុមការងារយើងខ្ញុំ ក្រុមការងារយើងខ្ញុំ នឹងខិតខំ ស្វែងរក Tweak ពិសេសៗ ដើម្បីចែកជូន ដល់លោកអ្នក នៅពេលក្រោយៗ ទៀត។
Previous
Next Post »