លោក ស៊ិន ច័ន្ទសាយ៉ា គាំទ្រ​ចំណាត់​ការ ក្រសួង​វប្បធម៌ កោះ​ហៅ​តារា​ ស្រី​សិច​ស៊ី​ជ្រុល ទៅ​ព្រមាន

ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាមានតារា ប្រុស-ស្រីរលកក្រោយរបស់ខ្មែរ មួយចំនួន តែងបានបង្ហាញ ភាពខុសប្លែកគ្នា តាមរយៈការបង្អួតសម្ញែង សំភារៈប្រើប្រាស់ មានតម្លៃថ្លៃៗ និងខ្លះចូលចិត្ត ប្រើសម្លៀកបំពាក់ ពណ៌ចម្រុះឆើតឆាយ ឯអ្នកទៀតខ្លះ ចូលចិត្តបែបសម័យ ដើម្បីទាញយកចំណាប់អារម្មណ៍ គាំទ្រពីទស្សនិកជន ដោយបង្ហាញពីភាពសិចស៊ី ហើយមានអ្នកខ្លះហ៊ានរហូតដល់ថ្នាក់បញ្ចេញជ្រុលហួសហេតុ ពេកដែលមហាជន មិនអាចទទួលយកបាន។
គេសង្កេតឃើញ មានតារាស្រីៗ វ័យក្មេងមួយចំនួនទៀត បាននឹងកំពុងតែងុបងល់ឈ្លក់វង្វេង ជាមួយភាពឆើត ឆាយ ស៊ីល័យជ្រុលនិយម ដោយការចម្លងតាមវប្បធម៌បរទេស តាមរយៈស្ទីលនៃការស្លៀកពាក់ខ្លីៗខើចលើ ខើចក្រោម បញ្ចេញគល់ភ្លៅ រន្ធផ្ចិត និង ចង្អូរដើមទ្រូងជាដើម។
ជាក់ស្តែងថ្មីៗនេះ គឺមានតារាសម្តែង និងតារាចម្រៀងស្រីល្បីឈ្មោះរបស់ខ្មែរ តែងបានសម្ញៃង បង្ហាញភាពសិចស៊ី ដោយការស្លៀកពាក់ខ្លីខើចលើខើចក្រោម រួចឡើងចម្រៀង-សម្តែងតាមឆាក ប្រគំតន្រី ក៏ដូចជាការថតរូបភាព សិចស៊ី របស់ខ្លួន យកទៅបង្ហោះជាសាធារណៈ នៅក្នុងបណ្តាញទំនាក់ទំនង Facebook ដោយក្នុងនោះភាគ ច្រើន គឺជារូបថត មានលក្ខណៈ បញ្ចេញគល់ភ្លៅ និងដើមទ្រូង ល្វែងខាងលើស្ទើតែលេចចេញ មើលឃើញទាំង ស្រុងតែម្ដង។
តាមរយៈរូបភាពនេះ បច្ចុប្បន្នក៏កំពុងមានសម្លេង រិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ដែលមិនចូលចិត្តឲ្យ សិល្បការិនីខ្មែរ បង្ហាញភាពសិចស៊ីជ្រុល ហួសហេតុនាំឱ្យ ជះឥទ្ធិពលអាក្រក់ ដល់សង្គម។ ជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋាន អ្នកគាំទ្រ នាំគ្នាលើកឡើងថា តារាស្រីខ្មែរដែលមានចេតនាយកភាពសិចស៊ី ដើម្បីជាទុនទាញ រកការចាប់អារម្មណ៍ និង ការគាំទ្រនោះ គឺធ្វើឡើងក្នុងបំណងបំពាន លើវប្បធម៌ប្រពៃណី ជាតិសាសន៍ខ្លួនឯង។
ស្របពេល មានសម្លេងរិះគន់ កាន់តែខ្លាំងឡើងៗ ព្រមជាមួយភាពមិនចេញចិត្ត ពីសំណាក់សារធារណៈជន មជ្ឈដ្ឋានអ្នកគាំទ្រថ្មីៗនេះ មានប្រភពបង្ហើបមកថា ក្រសួងវប្បធម៌ កំពុងមានវិធានការក្តៅ ហើយគ្រោងកោះហៅ តារាស្រីៗ ដែលនិយមថតរូប បញ្ចេញភាពសិចស៊ី ស្រើបស្រាល បែបនារីអឺរ៉ុប យកទៅអប់រំណែនាំ ដើម្បីកុំឲ្យពួក គេបន្តថត រូបអាក្រាតបែបនេះ តទៅទៀត។
បើតាមប្រភព ក្រៅផ្លូវការមួយ បានបញ្ចេញឲ្យដឹងថា ក្រោយពីក្រសួង បានពិនិត្យឃើញ ពីបញ្ហាដែលសិល្បៈករ -សិល្បការិនី របស់ខ្មែរកំពុងនិយម ទៅលើការបញ្ចេញ ឥរិយាយបទ មិនសមគួរលើការស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុពេកនេះ ជាថ្មីម្តងទៀត គឺខាងក្រសួង កំពុងតែមានគម្រោង ត្រៀមនឹងកោះហៅតារាទាំងអស់ នោះ មកអប់រំណែនាំក្នុងពេលឆាប់ៗនេះ។
ទន្ទឹងគ្នានេះដែរ បច្ចុប្បន្ននេះ ខាងក្រសួង ក៏កំពុងតែពិនិត្យមើល ទៅលើសកម្មភាព របស់តារាស្រី-ប្រុស មួយចំនួន និងកំពុងប្រមូលរូបថត តារាដែលគួរហៅទៅអប់រំ ព្រោះបើសិនពួកគេ នៅតែបណ្តោយបែបនេះ តទៅទៀត វាអាចធ្វើឱ្យប៉ះពាល់កាន់តែខ្លាំង ទៅដល់វប្បធម៌ និងប្រពៃណីរបស់ខ្មែរ ពិសេសកាន់តែក្លាយ ទៅជាគំរូអាក្រក់ដល់ យុវ័ជនសម័យបច្ចុប្បន្ន និងជំនាន់ក្រោយ ៗទៀត។
ប្រធាននាយកដ្ឋាន ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ច័ន្ទសាយ៉ា បានប្រាក់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៥ ខែ មិថុនា នេះថា លោកពុំទាន់ ទទួលបានព័ត៌មានណាមួយ ពីក្រសួងវប្បធម៌នៅឡើយទេ ជុំវិញគម្រោង នៃការកោះហៅតារាស្រីចូលចិត្ត ស្លៀកពាក់ បញ្ចេញភាពសិចស៊ី យកទៅអប់រំណែនាំ។
លោក ស៊ិន ច័ន្ទ សាយ៉ា បានបន្តទៀតថា ប្រសិនបើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគម្រោងនឹងកោះហៅ តារា ស្រីស្លៀកពាក់សិចស៊ី យកទៅអប់រំណែនាំមែននោះ គឺលោកគាំទ្រ ហើយក៏ចូលរួមអប់អរ ចំពោះចំណាត់ការ មួយនេះ ដែលក្រសួងបានធ្វើឡើង ដើម្បីជាការលើកស្ទួយ វិស័យវប្បធម៌ប្រពៃណី របស់ខ្មែរ។
ជាការកត់សម្គាល់ អំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានតារាស្រីក្មេងៗរបស់ខ្មែរ មួយចំនួនតែងនិយម ជ្រើសរើយយកការស្លៀកពាក់ បែបសិចស៊ីច បញ្ចេញចំហដើមទ្រូង គល់ភ្លៅ រន្ធផ្ចិត និង រូបឱបរឹតគ្នាបង្ហាញ ពីភាពស្រើបស្រាល ដើម្បីទាក់ទាញបានការចាប់អារម្មណ៍ និងឈោងចាប់ភាពល្បីឈ្មោះ ដោយភ្លេចគិតទៅលើទង្វើអវិជ្ជមាន នាំឱ្យសង្គមធ្លាប់តម្លៃ និងជាគំរូមួយ ដែលមិនល្អ សម្រាប់យុវជនជំនាន់ ក្រោយ៕
dp-957dp-954dp-955dp-958dp-959dp-960ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
Previous
Next Post »