សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានបង្កើនកន្លែងលក់សំបុត្រដល់៦កន្លែងដើម្បីងាយស្រួលដល់អ្នកគាំទ្រដែលទៅទស្សនាហើយគ្មានសំបុត្រក្នុងដៃ និងទិញសំបុត្រចូលមើលភ្លាមៗសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ រវាងកម្ពុជា និងអាហ្វហ្គានីស្ថាននៅពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង៦:៣០នាទីយប់នេះ។
អ្នកទិញសំបុត្រល្ងាចមិញ
កន្លែងលក់សំបុត្រក្នុងថ្ងៃប្រកួតនេះរួមមានទី-១ លក់នៅស្តង់ច្រកចូលក្លោងទ្វារធំ ទី-២ លក់នៅច្រកចូលកន្លែងអង្គុយ( CAT 2 ) ទី-៣ លក់នៅផ្លូវឡើងជណ្ដើរស្តាតភាគខាងជើង និងខាងលិច ឬ ច្រកចូកកន្លែងអង្គុយ (CAT 3) ទី-៤ លក់នៅផ្លូវចូលស្តាតចូលជិតអាងទឹកអូឡាំពិក ទី-៥ លក់នៅច្រកចូលតាមវត្តសំពៅមាស និងទី ៦ លក់នៅស្តង់ច្រកចូលមុខវត្តមហាមន្ត្រី។
លោក សុខា រ៉ានាថ ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រាប់មុននេះបន្តិចថា គិតចាប់តាំងពីការបើកលក់ថ្ងៃទី១៣ មិថុនា រហូតដល់ល្ងាចមិញនេះ សំបុត្រត្រូវបានលក់អស់ប្រមាណជាង២ម៉ឺនសន្លឹកហើយក្នុងចំណោមសំបុត្រទាំងអស់ជាង៥ម៉ឺនសន្លឹក។ ប្រសិនបើបងប្អូនអាចទៅទិញសំបុត្របាននៅព្រឹកនេះ ឬថ្ងៃនេះគឺជាការប្រសើរ ពីព្រោះបើរង់ចាំរហូតដល់ល្ងាចបានទិញនោះ ប្រាកដជាកក់ស្ទះខ្លាំងមិនខានឡើយ៕
រូបកន្លែងលក់សំបុត្រ( ត្រង់សញ្ញាផ្កាយ)
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
ប្រពភពី ៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon