​​ ក្រោម​តំណក់​ទឹក​ភ្លៀង ​អ្នក​គាំទ្រ​​​​ច្រើន​​លើស​លប់​ហួស​ពី​ការ​ស្មាន​យប់​មិញ​នៅ​អូឡាំពិក​

​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​កម្ពុជា​​កាល​យប់​មិញ​នេះ​​ច្រើន​ហួស​ពី​ការ​ស្មាន​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​របស់​ខ្លួន​ពេល​​ប៉ះ​​ក្រុម​ជម្រើស​ជាតិ​ឡាវ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ បើ​ទោះ​ជា​មុន​ការ​ប្រកួត​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ត្អួញត្អែរ​ថា សំបុត្រ​ថ្លៃ​បន្តិច។​

​​លោក សៅ សុខា ប្រធាន​សហព័ន្ធ​បាល់​ទាត់​​កម្ពុជា​​​​បាន​លើក​ឡើង​​ថា ពេល​នេះ​ការ​ខំប្រឹង​ប្រែង​​របស់​សហព័ន្ធ​ និង​កីឡាករ​ជម្រើស​ជាតិ​បាល់ទាត់​​​​កម្ពុជា​ទាំង​អស់​កំពុង​ទទួល​បាន​ផ្លែផ្កា​ហើយ​ ព្រោះ​​បើ​ប្រៀប​​​ធៀប​នឹង​​ប៉ុន្មាន​ឆ្នាំ​មុន​ ពេល​ប្រកួត​គ្មានអ្នក​ទស្សនា​ឡើយ​ ប៉ុន្តែ​ពេល​នេះ ​ទោះ​មាន​ភ្លៀង​កំពុង​ធ្លាក់​ក៏​អ្នក​គាំទ្រ​នៅ​ជួយ​លើក​ទឹក​ចិត្ត​ពេញ​ស្តាត ​​និង​នៅ​ទស្សនា​ការ​ប្រកួត​រហូត​ដល់​ចប់​។

សម្រាប់​អ្នក​ទស្សនា​ការ​ប្រកួត​កាល​ពី​យប់​មិញ​យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នកទស្សនា​​ប្រហែល​ជា​​២​ម៉ឺន​នាក់​ដែរ ប៉ុន្តែ​ភាគ​ច្រើន​ទិញ​សំបុត្រ​ចូលទស្សនា​នៅ​តំបន់​តម្លៃ​៥​ពាន់​រៀល និង​១​ម៉ឺន​រៀល៕

21 Cambodia vs Lao fans

Cambodia vs Lao fans 4

Cambodia vs Lao fans 5

Cambodia vs Lao fans 6

Cambodia vs Lao fans 7

Cambodia vs Lao fans 8

Cambodia vs Lao fans 9

Cambodia vs Lao fans 10

Cambodia vs Lao fans 11

Cambodia vs Lao fans 12

Cambodia vs Lao fans 13

Cambodia vs Lao fans 14

Cambodia vs Lao fans 3


Cambodia vs Lao fans 17

Cambodia vs Lao fans 18

Cambodia vs Lao fans 20

Cambodia vs Lao fans 22

Cambodia vs Lao fans 27

Cambodia vs Lao fans 28

Cambodia vs Lao fans 29

Cambodia vs Lao fans​2

Cambodia vs Lao fans

simple sleep

អត្ថបទ ៖ ស្រី​ សុវណ្ណដារ៉ា ​
ប្រពភពី ៖​ Sabay
Previous
Next Post »