កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុុមហ៊ុន Microsoft បានបញ្ជាក់ថាខ្លួនគ្រោងនឹងផ្ដល់សេវាអ៊ីនធឺណិត Wi-Fi hotspot ដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែងទូទាំងពិភពលោកទាំងឯកជន និងវិស័យពាណិជ្ជកម្ម។ នេះបើតាមការឲ្យដឹងពីគេហទំព័រ VentureBeat។
សេវាអ៊ីធឺណិត Wi-Fi នោះមានឈ្មោះថា ”Microsoft WiFi“។ ប៉ុន្តែសេវាអ៊ីនធឺណិតនោះគឺមិនទាន់ដំណើរការនៅឡើយដោយអ្នកដំណាងក្រុមហ៊ុន Microsoft បានបញ្ជាក់ប្រាប់ VentureBeat ថាសេវានេះនឹងចាប់ផ្ដើមដំណើរការនៅពេលខាងមុខនេះ។
“យើងអាចបញ្ជាក់បានថា យើងគឺពិតជាកំពុងតែធ្វើការលើសេវាថ្មីនេះ (Microsoft Wi-Fi) មែន។ សេវានេះនឹងផ្ដល់ប្រព័ន្ធ Wi-Fi ទៅដល់អ្នកប្រើប្រាស់រាប់លាននាក់ ហើយយើងនឹងផ្ដល់ព័ត៌មានលម្អិតបន្ថែមនៅពេលសេវានេះចាប់ផ្ដើមដំណើរការ”។ នេះបើតាមសំដីរបស់អ្នកដំណាងរបស់ Microsoft។
សេវានេះនឹងដំណើរការបានតាមរយៈ apps នៅ iOS, Android, OS X, និង Windows ។ ប៉ុន្តែវានឹងមិនត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃនោះទេ។ វាអាចដំណើរការបានសម្រាប់អ្នកដែលមានគណនី Skype Wi-Fi ស្រាប់ អ្នកដែលបានចំណាយទៅសេវាកញ្ចប់ “Work + Play” ឬ “Surface 2 + Skype WiFi” ហើយវាក៏អាចដំណើរការបានសម្រាប់អតិថិជនដែលប្រើ Office 365 Enterprise ផងដែរ។ សេវាMicrosoft Wi-Fi បានគ្របដណ្ដប់តំបន់មាន hotspots ១០ លានកន្លែងទូទាំង ១៣០ ប្រទេស ដែលមានដូចជានៅអាកាសយាន្តដ្ឋាន សណ្ឋាគារ ភោជនីដ្ឋាន និងកន្លែងសារធារណៈផ្សេងទៀត៕
ប្រភពបន្ត៖ Sabay
Sign up here with your email
Conversion Conversion Emoticon Emoticon