ផ្លែទាបបារាំងមាន​ប្រសិទ្ធភាព​ព្យាបាល​​​ជំងឺមហារីកខ្លាំងជាងការប្រើគីមី​រាប់ពាន់ដង

ផ្លែទាបបារាំង​ជាប្រភេទរុក្ខជាតិ​មាន​មួយប្រភេទ​ដែលមាន​ប្រភពមកពីប្រទេសអាមេរិច​ភាគខាង​ជើង និង​ខាងត្បូង ហើយ​សព្វថ្ងៃនេះ​វាត្រូវ​បានគេ​ដាំដុះ​ស្ទើរ​តែគ្រប់ប្រទេស។ មនុស្ស​សម័យបុរាណ​យកស្លឹក​ទាបបារាំង​ធ្វើជា​តែ ដែល​ប្រើដើម្បី​ព្យាបាល​បញ្ហា​ថ្លើម និង​ទឹកនោមផ្អែម។

ប្រជាជន​អាហ្វិកនៅ​តែប្រើប្រាស់​រុក្ខជាតិនេះ​ធ្វើជាឱសថ​បំបាត់​ស្ពឹក​ស្រពន់ និងព្យាបាល​ជំងឺផ្តាសាយ​របស់​កុមារ។ កាលពី ២-៣ខែ​មុន ព័ត៌មាន​បាន​ចេញផ្សាយ​ពី ផ្លែ​ទាបបារាំង​មាន​ផ្ទុកនូវ​សារធាតុ​ដ៏ខ្លាំងក្លា​ប្រឆាំងនឹង​ជំងឺមហារីក។ អ្នកជំនាញ​បាននិយាយ​ថា រុក្ខជាតិនេះ​មានប្រសិទ្ធិភាពខ្លាំង​ជាងព្យាបាល​ដោយ​ប្រើគីមី។ ផ្លែទាបបារាំង​នេះអាច​ជួយ​សម្លាប់​កោសិកា​មហារីក ហើយ​មិនប៉ះពាល់​ដល់​កោសិកាល្អ​ផ្សេង​ទៀត​ឡើយ។

តាមរយៈ​ការស្រាវជ្រាវ​ចុងក្រោយ​បាន​បង្ហាញថា ផ្លែទាបបារាំង​មានប្រសិទ្ធិភាព​ខ្លាំង​ជាង​វិធីព្យាបាលដោយ​ប្រើគីមី ១០,០០០ ដង។ ផ្លែ​ទាបបារាំង​មិនផ្តល់ផល​ប៉ះពាល់​ដល់​សរីរៈ​ផ្សេងៗ​ឡើយ ប្រសិនបើ​ប្រើវាឲ្យ​បាន​ត្រឹមត្រូវ។ វាអាច​ជួយ​បំផ្លាញ​កោសិកាមហារីក និងបង្កើន​សុខភាព​កោសិការាងកាយ ហើយធ្វើឲ្យ​មុខងារ​ក្នុង​រាងកាយ​ដំណើរការ​បាន​ធម្មតា។

ទោះបីជាយ៉ាង​ណាក៏ដោយ អ្វីដែល​សំខាន់​គឺថា ផ្លែទាបបារាំង​នៅតែជាការចាប់ផ្តើម​នៃការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ផ្សេងៗ​គ្នា។ វាអាច​ត្រូវបានគេ​ទិញយក​ទៅធ្វើ​ជា​អាហារ​ផ្គត់ផ្គង់។ ប៉ុន្តែ យើង​ជឿថា តាម​ការសិក្សា​កន្លងមក​នៅតែបញ្ជាក់​ពីឥទ្ធិពល​ប្រឆាំង​នឹង​ជំងឺមហារីក​របស់​ផ្លែទាបបារាំង ហើយ​ធ្វើឲ្យ​មនុស្ស​ដែល​ទទួល​រងនៃ​ជំងឺ​មាន​ក្តីសង្ឃឹម​នៅក្នុង​សត្សវត្យទី ២១នេះ។

រុក្ខជាតិហិលសុទ្ធតែ​មានឥទ្ធិពល​ក្នុង​ការព្យាបាល រួមទាំង​ឬស និង​ផ្លែរបស់​វា។ វាសម្បូរ​ទៅដោយវីតាមីន​ជាច្រើន និង​សារធាតុខនិជ ហើយ​ថែមទាំង​មានសារធាតុ​ចិញ្ចឹម​ជាច្រើន​ដែល​ផ្តល់អត្ថប្រយោជន៍​ដល់​រាងកាយ។

នៅក្នុង​ការព្យាបាល​ជំងឺមហារីក, ផ្លែទាបបារាំង​ដើរតួនាទី៖
- សម្លាប់កោសិកា​មហារីក, បង្កើនសុខភាព​ដល់កោសិកា និងមិនផ្តល់ផល​ប៉ះពាល់​មិនល្អ​ដល់រាងកាយ
- ការពារ​ប្រព័ន្ធភាពស៊ាំ, ការពារការឆ្លង​មេរោគដែល​គ្រោះថ្នាក់​ដល់អាយុជីវិត
- ជួយឲ្យមុខងារ​នៅក្នុង​សរីរាង្គដំណើរការ​បានធម្មតា
- បង្កើន​ថាមពល​ខ្លាំងក្លា និងអារម្មណ៍ល្អ

តាមរយៈការ​ធ្វើពិសោធន៍​របស់ឱសថស្ថាន​សហរដ្ឋអាមេរិច​បានរកឃើញថា ផ្លែទាបបារាំង​អាចទៅ​បំផ្លាញ​កោសិកាមហារីក​បាន ១២ប្រភេទ រួមទាំង​ជំងឺមហារីក​ពោះវៀនធំ, សុដន់,​ សួត, លំពែង និងជំងឺមហារីក​ប្រូស្តាត៕
 

ដោយ៖ ដារ៉ា
Previous
Next Post »