​បន្ត​​ប្រើ​​ Windows 7​ ឬ​​​គួរ​​តែ​​ដំឡើង​​ទៅ​​ Windows 10?

1

​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ​​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ Microsoft ​គឺ​ Windows 10 ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ខាង​មុខ​នេះ។ ​ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​​ Windows 7 នៅ​ឡើយ​ដោយ​មិន​ខ្វល់​ពី​ការ​ Update នោះ​ឡើយ​បើ​ទោះ​បី​ជា​​ក្រុមហ៊ុន​ Microsoft ​​ផ្ដល់​ការ​ Update ​ដោយ​ឥត​គិត​ថ្លៃក៏​ដោយ។

ដូច្នេះ​​បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​​រវាង​ Windows 10 និង Windows 7 ឃើញ​ថា​ Windows 10 គឺ​មាន​លក្ខណៈ​ល្អ​ជាង​ តើ​យើង​​នៅ​បន្ដ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​ដដែល​ឬ?​

ល្បឿន​ដំណើរ​ការ​

design

​ចំពោះ​ល្បឿន​នៃ​ការ​​ Bootup​ ចូល​ Windows ​នៅលើ​ ​Windows 10 គឺ​មាន​​លឿន​ជាង Windows 7។ ជា​មួយ​គ្នា​នោះ​ដែរ​ នៅ​លើ​ Power Management ​ក៏​​ត្រូវ​បាន​បង្កើន​សមត្ថភាព​​ ដែល​អាច​រក្សា​ថាមពល​ប្រើ​ប្រាស់​បាន​យូរ​ជាង។


ការ​ឌីស្សាញ
ជា​មួយ​នឹង​ការ​ឌីស្សាញ ​Windows 10 ​បន្ត​ការ​ផ្លាស់​ប្ដូរ​​ជា​មួយ​នឹង​ផ្ទៃ​​ Background, ​រូប​ icon​ និង​ Feature​ របស់​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​ទៀត​នោះ​គឺ​វា​មាន​លក្ខណៈ​ច្បាស់​ជាង។ ​ប៉ុន្តែ​សម្រាប់​ Feature មួយ​ចំនួន​គឺ​នៅ​ដូច​ជំនាន់​មុន​ដដែល​ ដូច​ជា​នៅ​ក្នុង​​ Control Panel ​គឺ​នៅ​តែ​ប្រើ​​ icon ចាស់​ដដែល។

design10


កន្លែង​ស្វែង​រក (Search)

search

​ចំពោះ​ការ​ស្វែង​រក​ឯកសារ ​ឬ​កម្មវិធី​ណា​មួយ​នៅ​ក្នុង​ Windows 7 ​គឺ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​​ ដោយ​វា​នឹង​បង្ហាញ​ខ្លួន​​ខណៈ​​ពេល​អ្នក​​កំពុង​​វាយ​អក្សរ។ ប៉ុន្តែ​នៅ​លើ​ Windows 10 ​បាន​បន្ថែម​នៅ​​ Windows Store Apps និង Web Search,​ និង​កន្លែង​បង្ហាញ​លទ្ធផល​ស្វែង​រក​ រៀប​ចំ​បាន​ល្អ​ជាង។​ បន្ថែម​ទៅ​ទៀត​នោះ ​នៅ​ពេល​ចុច​លើ​ Search Box ​វា​ក៏​បាន​បង្ហាញ​ពី​ព័ត៌មាន​ថ្មី​ៗ​មួយ​ចំនួន​ដូច​ជា​​អាកាស​ធាតុ​​ និង​ព័ត៌មាន​ជាច្រើន​​ផ្សេងៗ​ទៀត។ Search នៅ​លើ​ Windows 10 ក៏​បាន​បញ្ចូល​នៅ​​បច្ចេកវិទ្យា​ស្វែង​រក​ដោយ​ប្រើ​សំឡេង​ដូច​ជា​ Cortana ​ថែម​ទៀត​ផង។

search10


File Management

copying

File Management នៅ​លើ​ Windows 7 ​គឺ​មាន​លក្ខណៈធម្មតាទាំង​ការ​ឌីស្សាញ​ និង​ការ​ប្រើ​ប្រាស់។​ ជា​មួយ​នឹង​ Windows 10 ​វិញ​ ​នៅ​លើ​ ​File Explorer ​គឺ​មាន​ប៊ូតុង​​ Up ​ហើយ​​នៅ​លើ​ Menu ​ផ្នែក​ខាង​លើ​គឺ​ត្រូវ​បាន​រៀប​ចំ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​​ស្វែង​រក​ និង​ចុច។

​បន្ថែម​ទៀត​នោះ ​​ក៏​មាន​ប៊ូតុង​ Share ​ដែល​បន្ថែម​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្ដូរ​ File ​ពី​កម្មវិធី​ផ្សេង​គ្នា​​ដូច​ជា​ Outlook, Dropbox ឬ Skype។​ ចំពោះ​​ផ្ទាំង​ Copy​ ក៏​ត្រូវ​បាន​រចនា​រូប​រាង​ថ្មី​ដែរ។ នៅ​ពេល​​ផ្ទេរ​ File ​វា​នឹង​បង្ហាញ​ល្បឿន​ ទំហំ​ ពេល​វេលា​ ហើយ​ក៏​មាន​ប៊ូតុង​ Pause ​ថែម​ទៀត​ផង ហើយ​​ក៏​នៅ​មាន​ការ​ឌីស្សាញ​ថ្មី​ទៀត​ដែរ​លើ​ Windows 10 ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​រៀប​ចំ​ Drive ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ដូច​ជា​អ្នក​ប្រើ​ប្រាស់​អាច​​​ដាក់​ Drive ច្រើន​ជា​ក្រុម​ឲ្យ​មាន​ទម្រង់​ជា​ Drive តែ​មួយ​ក៏​បាន។

copying10


ដំណើរ​ការ​ហ្គេម
​ចំពោះ​ល្បឿន​នៃ​ការ​លេង​ហ្គេម​វិញ​ Windows 10 ​គឺ​មាន​ល្បឿន​យឺត​ជាង​​ ០,៥% ​បើ​ប្រៀប​ជា​មួយ​ Windows 7 ជា​ពិសេស​ប្រភេទ​ហ្គេម​ចាស់ៗ​ដូច​ជា​ Crysis 3 ជា​ឧទាហរណ៍។ ​ប៉ុន្តែ​ Windows 10 បាន​បន្ថែម​នៅ​លក្ខណៈ​ថ្មី​ៗ​មួយ​ចំនួន​ដែរ ដោយ​វា​អាច​ដំណើរ​ការ​ Xbox Live account, Stream ហ្គេម​ពី​ Xbox ​ទៅ PC​ និង​មាន​​អាច​លេង​បាន​ច្រើន​គ្នា​​ដោយ​អាច​លេង​បាន​​ទាំង​​​​លើ​ PC និង​ Xbox ។​ បន្ថែម​ទៀត​នោះ ​វា​អាច​ Record ​និង​ Snapshot ​ហ្គេម​ថែមទៀត​ផង។ Windows 10 ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​លក្ខណៈ​ដើម្បី​បង្កើន​គុណភាព​​ក្រាហ្វិក​ និង​សំឡេង​ផង​ដែរ។

gaming


Notifications
​បើ​យើង​ប្រៀប​ធៀប​ Notifications ​នៅ​លើ​ Windows10 ​គឺ​ត្រូវ​បាន​ Update ​ខុស​ពី​ជំនាន់​មុន ​ដោយ​វា​នឹង​បង្ហាញ​ពី​ Popup messages ​ព័ត៌មាន​ផ្សេង​ៗ​ពី Outlook, Dropbox និង Spotify​ ជា​ដើម។ ជា​មួយ​គ្នា​នេះ​ដែរ​​​ នៅ​លើ​ផ្ទាំង​ Notifications ថ្មី​លើ​ Windows 10​  បង្ហាញ​ទាំង​សារ​របស់​ប្រព័ន្ធ និង App notifications ​នៅ​ក្នុង​កន្លែង​តែ​មួយ​។ បន្ថែម​ទៀត​នោះ ​ផ្ទាំង​ Notifications​ ក៏​ផ្ទុក​នូវ​​មុខងារ​របស់​ប្រព័ន្ធ​មួយ​ដែល​អាច​ប្ដូរ​ Tablet mode ​ឬ​ដំណើរ​ការ​ទៅ Settings screen។

notifications10

Workspace Management
Windows 7 ​អាច​ដំណើរ​ការ​បាន​ ជា​មួយ​នឹង ​Multi-monitor  ប៉ុន្តែ​ការ​ប្រើ​ប្រាស់​របស់​វា​គឺ​មាន​កំណត់​។ ​តែ​ជា​មួយ​នឹង​ Windows 10 វិញ ​មុខងារ​នេះ​គឺ​ត្រូវ​បាន​រចនា​បន្ថែម​​ដោយ​ Monitor ផ្សេង​គ្នា​ គឺ​មាន​ Background ផ្សេង​គ្នា ​និង Slideshows ​ផ្សេង​គ្នា​ដែរ។

workspace10

​តាម​ការ​​ប្រៀប​ធៀប​ខាង​លើ ​វា​ពិត​ជា​បាន​បង្ហាញ​ថា ​​Windows 10 ​គឺ​មាន​លក្ខណៈ​ល្អ​ៗ​ច្រើន​ជាង​ក៏​ដូច​ជា​បាន​រចនា​មុខងារ​ថ្មីជា​ច្រើន​លើ​មុខងារ​ចាស់​៕
Previous
Next Post »